ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។
ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕


