ព្រឹត្តិការណ៍

ចំណេះដឹង! តើ​កិច្ចព្រមព្រៀង​ លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ?

ភ្នំពេញៈ កិច្ចព្រមព្រៀង ​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​បណ្តា​ប្រទេស​នានា នឹង​ផ្តល់​អត្ថប្រយោជន៍​ ដល់​ភាគី​ចុះ​ហត្ថលេខី លើ​កិច្ច​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ធ្វើឱ្យ​ប្រាកដប្រជា​ក្នុងការ​កំណត់​សិទ្ធិ នៃ​ការយកពន្ធ កំណើន​មូលដ្ឋាន​គិត​ពន្ធ តាមរយៈ​ការទាក់ទាញ ​វិនិយោគ​ដោយផ្ទាល់។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លំហូរ​មូលធន ការផ្ទេរ​បច្ចេកវិទ្យា និង​ជំនាញ​ពី​បរទេស ការការពារ​និវាស​ន​ជន ពី​ការ​ប្រព្រឹត្តិកម្ម​ មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ពន្ធ និង​ការការពារ​ចំណូល​ពន្ធ​ក្នុងស្រុក តាមរយៈ​កិច្ចសហប្រតិបត្តិការ ​កា​រ​ប្រយុទ្ធប្រឆាំង នឹង​ការ​គេចវេះ​ពន្ធ ​រវាង​ប្រទេស​នឹង​ប្រទេស​ដែល​ត្រូវបាន​ចុះហត្ថលេខា​ជាមួយគ្នា។

យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បញ្ជាក់ថា ដើម្បី​សម្រួល​ក្នុងការ​អនុវត្ត​ពន្ធ​កាត់​ទុក ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចព្រមព្រៀង​ស្តីពី ការជៀសវៀង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម៖

ទី១ អ្នក​ជាប់ពន្ធ​និវាសជន​កម្ពុជា ត្រូវអនុវត្ត​តាម​វិធី​គណនេយ្យ​ តាម​ស្តង់ដារ​គណនេយ្យ​អន្តរជាតិ​នៃ​កម្ពុជា លើ​រាល់​ការ​ទូទាត់​ចំណូល​ជា​ភាគលាភ ការប្រាក់ សួយ​សារ និង​កម្រៃ​សេវា​បច្ចេកទេស ទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​នៃ​រដ្ឋ​ភាគី នៃ​កិច្ចព្រមព្រៀង​ម្ខាង​ទៀត។ ការ​ទូទាត់​ចំណូល​ខាងលើ ត្រូវ​ចាត់ទុកថា​បាន​ទូរ​ទាត់ ប្រសិនបើ​បាន​កត់ត្រា ​ក្នុង​ប​ញ្ចិ​ការ​គណនេយ្យ​ របស់​អ្នក​ជាប់ពន្ធ និវាស​ន​ជនកម្ពុជា​ដែលជា​ភ្នាក់ងារ​កាត់​ទុក។

ទី២ តាម​មាត្រា​ស្តីពី​ការចូល​ជាធរ​មាននៃ DTA ពន្ធ​កាត់​ទុក​លើ​ភាគលាភ ការប្រាក់ សួយ​សារ និង​កម្រៃ សេវា​បច្ចេកទេស ត្រូវមាន​ប្រសិទ្ធភាព​អនុវត្ត នៅ​ប្រទេស​ប្រភព នៅពេលដែល​ប្រាក់ចំណូល​កើតឡើង នៅ​ថ្ងៃ​ទីមួយ​នៃ​ខែមករា ឬ​ថ្ងៃ​បន្ទាប់ ក្នុង​ឆ្នាំ​ប្រតិទិន​បន្ទាប់ពី​ឆ្នាំ ដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។

សម្រាប់​គោលដៅ​នៃ​ពន្ធ​កាត់​ទុក លើ​ការបែងចែក​ភាគលាភ ប្រាក់ចំណូល​កើតឡើង​ខាងលើ គឺជា​ប្រាក់ចំណូល​ ដែល​អ្នក​ជាប់ពន្ធ​និវាស​ន​ជន បាន​ទូរ​ទាត់ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែមករា ឬ​ថ្ងៃ​បន្ទាប់ ក្នុង​ឆ្នាំ​ប្រតិទិន​បន្ទាប់ពី​ឆ្នាំ ​ដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។

ទី៣ ការ​ទូរ​ទាត់​ចំណូល​ជា​ភាគលាភ ការប្រាក់​សួយ​សារ និង​កម្រៃ​សេវា​បច្ចេកទេស ត្រូវ​ជាប់ពន្ធ​កាត់​ទុក តាម​មាត្រា២៦ថ្មី (មួយ) នៃ​ច្បាប់​ស្តីពី​សារពើពន្ធ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​មិន​ឲ្យ​លើសពី​អត្រា​កំណត់​នៅក្នុង DTA ដូច​មានចែង​ក្នុង​សេចក្តី​ណែរ​នាំ លេខ ៤០៨៤ អ​ពដ ចុះ​ថ្ងៃទី២៦ ខែមីនា​ឆ្នាំ២០១៨ ស្តីពី​វិធាន និង​នីតិវិធី ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំ​ណួ​ល៕ ប្រភព៖ propertyarea

Most Popular

To Top