វេល៖យោងតាមការសិក្សាថ្មីមួយ នៃការវិភាគនៃធ្មេញអាយុកាល២០០ លានឆ្នាំបង្ហាញថា ថនិកសត្វដំបូងបង្អស់ នៅលើផែនដីមិនសូវសកម្មជាងសាច់ញាតិ ទំនើបទេ ប៉ុន្តែរស់នៅបានយូរដូចជាសត្វល្មូននាសម័យ បច្ចុប្បន្ន។
ការស្រាវជ្រាវបានរកឃើញថា ថនិកសត្វដំបូងបង្អស់ ដែលមានការវិវត្តប្រហែល ២០០ លានឆ្នាំមុន ប្រៀបដូចជាមនុស្សដែលកំពុងលង់លក់ នៃការផ្លាស់ប្តូរក្នុងល្បឿនយឺតដូចជាពស់ និងបង្គួយ។ ជីវិតនៅលើផ្លូវយឺត ៗ បានធ្វើឲ្យសត្វមានទំហំ ប៉ុនសត្វកណ្តុរទាំងនេះរស់នៅបានយូរជាងសមីការបច្ចុប្បន្នរបស់ពួកវា។
រង្វង់នៃការដុះលូតលាស់នៃហ្វូស៊ីលធ្មេញរបស់ ពពួកសត្វ២ប្រភេទបុរាណគឺ Morganucodon និង Kuehneotherium នៅភាគខាងត្បូងប្រទេស វេលក្នុងកំឡុងពេល Jurassic ត្រូវបានគេវិភាគជាមួយកាំរស្មីអ៊ិចដែលមានគុណភាពខ្ពស់ សម្រាប់ការសិក្សា។
ពួកគេបានបង្ហាញថា ថនិកសត្វដំបូងរស់នៅបានរហូតដល់ ១៤ និង ៩ ឆ្នាំរៀងៗខ្លួន រីឯកូនចៅជំនាន់ក្រោយរបស់ពួកគេដូចជាកណ្តុរ និងកណ្តុរប្រែងអាចរស់នៅ ក្នុងព្រៃរយៈពេលមួយឆ្នាំឬ ២ ឆ្នាំប៉ុណ្ណោះ។ លទ្ធផល បានចុះផ្សាយលើប្រព័ន្ធទំនាក់ទំនង ធម្មជាតិបានបង្ហាញពីការវិវឌ្ឍន៍របស់ថនិកសត្វទៅក្នុងពពួកសត្វនាពេលបច្ចុប្បន្ននេះ គឺជាដំណើរការយឺតជាងអ្វីដែលបានជឿពីមុន។
លោកវេជ្ជបណ្ឌិត Elis Newham អ្នកស្រាវជ្រាវនៃ សាកលវិទ្យាល័យ Bristol បាននិយាយថា លទ្ធផលនេះមិនសមហេតុផលដោយសារក្រុមនេះ បានរំពឹងទុកថា អាយុកាលរបស់វានឹងមានអាយុពី ១ ឆ្នាំទៅ ៣ ឆ្នាំ។ វេជ្ជបណ្ឌិត Newham បានបន្តថា វាត្រូវបានគេគិតថាជាលក្ខណៈសំខាន់នៃថនិកសត្វរួមទាំងការឡើងកម្តៅឈាមរបស់ពួកគេបានវិវត្តក្នុងពេលតែមួយ៕ដោយ៖លី ភីលីព