ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានជួយឧបត្ថម្ភ ការសាងសង់ សំយ៉ាបដែកប្រកស័ង្កសី ក្រុមហ៊ុនខាងមុខ និងខាងក្រោយ សាលាឃុំ ចំនួន១៦៥ ម៉ែត្រការេ ចំណាយថវិកាអស់ ២, ៦៤០ដុល្លារសហរដ្ឋអាមេរិក ។
ក្នុងនាមសមាជិកក្រុមប្រឹក្សា ឃុំជើងគោ បានជូនពរប្រសិទ្ធពរជ័យ សេរីមង្គល វិបុលសុខមហាប្រសើរ កើតមានដល់ លោក ឧកញ៉ា និងលោកស្រី ព្រមទាំង បុត្រា បុត្រី ឲ្យទទួលបាន នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




