បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារបាននិយាយថា ខ្លួននឹងត្រៀមខ្លួនដើម្បី បង្កក្បាលគ្រាប់នុយក្លេអ៊ែរ បស់ខ្លួនទាំងស្រុង ប្រសិនបើសហរដ្ឋអាមេរិក ពិតជាធ្វើដូចគ្នានេះ ក្នុងគោលបំណងដើម្បី បន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ ចុងក្រោយដ៏ចម្បងមួយ ប្រើពេលត្រឹមតែមួយឆ្នាំ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សំណើដែលធ្វើឡើង ក្នុងពេលពីរសប្ដាហ៍មុនការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិកនេះ គឺហាក់ធ្វើឲ្យកាន់តែរួមតូចឡើង នូវគម្លាតនៃការខុសគ្នារវាងភាគីទាំងពីរ ជុំវិញវាសនានៃកិច្ចព្រមព្រៀង New START ដែលត្រូវផុតកំណត់ ក្នុងខែកុម្ភៈឆ្នាំក្រោយ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក បានច្រានចោលសំណើរុស្ស៊ី ដែលសុំបន្តសន្ធិសញ្ញា នោះដោយគ្មានលក្ខខណ្ឌ សម្រាប់រយៈពេលមួយឆ្នាំ ដោយនិយាយថា សំណើណាមួយ ដែលមិនធ្វើការបង្កកក្បាល គ្រាប់នុយក្លេអ៊ែទាំងអស់ គឺមិនមែនជាការចាប់ផ្តើមនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង

