ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា “គាត់សប្បាយចិត្តខ្លាំងណាស់ ហើយលើកដៃសំពះអរគុណ ដល់សម្តេចតេជោ រួចពោលពាក្យថា (មិនភ្លេចគុណសម្តេចទេ ដែលបានផ្តល់ នូវគ្រឿងឧបភោគ បរិភោគ ដល់គាត់ ក្នុងខណៈពេលដែលគាត់ កំពុងតែខ្វះខាតយ៉ាងខ្លាំង )” ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង ដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋ ជាង ៥៣ម៉ឺននាក់៕




















