បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មនុស្សដែលមានអាយុចំណាស់ ជាងគេបំផុតរបស់អង់គ្លេស បានទទួលមរណៈភាពហើយ ក្នុងពេលដែលគាត់
មានអាយុដល់ទៅ ១១២ឆ្នាំ។
លោកយាយ Joan Hocquard ត្រូវបានគេដឹងថា បានកើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៩០៨ គឺនៅក្នងថ្ងៃខែឆ្នាំជាមួយគ្នា ទៅនឹងបុរសដែលមាន អាយុចាស់ជាងគេបំផុតលោក Bob Weighton ដែលបានទទួលមរណៈភាព កាលពីខែឧសភានៅក្នុងទីក្រុង Hampshire។
គួរបញ្ជាក់ដែរថា លោកយាយ Joan បានស្លាប់នៅក្នងផ្ទះរបស់គាត់ក្នុងតំបន់ Dorset ហើយបើតាមការបញ្ជាក់ របស់ក្មួយស្រីរបស់លោកយាយថា ការរស់នៅបានយូរបែបនេះ
គឺមិនមានអាថ៍កំបាំងអ្វីឡើយ ប៉ុន្តែលោកយាយជាមនុស្ស ដែលចូលចិត្តញាំប៊ឺរនិងក្រែមប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី