បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១០នាក់ហើយដែលបាត់បង់ ជីវិតដោយសារតែព្យុះ Goni ដែលកំពុងបោកបក់មកលើ ប្រទេសហ្វីលីពីនជាពិសេសកោះភាគខាងត្បូង Luzon កាល ពីថ្ងៃអាទិត្យម្សិលមិញ។
យោងតាមការការិយាល័យការពារជន ស៊ីវិលរបស់ហ្វីលីពីនហៅកាត់ថា OCD បានបញ្ជាក់ថាតំបន់ Bicol ដែលជាកន្លែងរង គ្រោះខ្លាំងជាងគេបំផុតនៅកោះ Luzon មានមនុស្ស៩នាក់ដែលបានបាត់បង់ជីវិតចាប់តាំងតែពីព្យុះ Goni បានវាយប្រហារ នៅវេលាម៉ោងប្រមាណជា៤និង៥០នាទីព្រឹកថ្ងៃអាទិត្យ។
មនុស្ស៣នាក់ទៀតនៅក្នងតំបន់ Guinobatan នៅតែបន្តបាត់ខ្លួន នៅឡើយហើយបើយោងតាមការអះអាងរបស់ OCD បាន បញ្ជាក់ថាមនុស្សប្រមាណ ជា៣៩០ ០០០នាក់ផ្សេងទៀតបានផ្លាស់ប្តូរទីលំនៅបណ្តោះអាសន្ន ហើយប្រមាណជា៣៤៥ ០០០នាក់កំពុងជ្រកនៅក្នុងទីតាំង បណ្តោះអាសន្នដែលរៀបចំដោយរដ្ឋាភិបាល៕
ប្រែសម្រួល៖ស៊ុនលី