ព្រឹត្តិការណ៍

ឥណ្ឌា អាមេរិក ជប៉ុននិងអូស្ត្រាលីចាប់ផ្តើម សមយុទ្ធទ័ពជើងទឹក ទ្រង់ទ្រាយធំ

បរទេស៖ប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមសហសមយុទ្ធទ័ពជើងទឹកទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាងមួយទសវត្ស ហើយសមយុទ្ធទ័ពជើងទឹកនេះ ត្រូវគេមើលឃើញថា ជាផ្នែកនៃកិច្ចប្រឹងប្រែងធ្វើឲ្យមានតុល្យភាពជាមួយអំណាចយោធានិងសេដ្ឋកិច្ចនៅក្នុងតំបន់របស់ចិន។

ល្បែងសង្គ្រាមប្រចាំឆ្នំា Malabar ដែលប្រទេសឥណ្ឌាប្រារព្ធធ្វើឡើងជាមួយសហរដ្ឋអាមេរិកនិងជប៉ុននេះ ត្រូវបានពង្រីកបញ្ចូលប្រទេសអូស្ត្រាលីជាមួយផងក្នុងឆ្នាំនេះ ដើម្បីក្តោបយកសមសមាជិកទាំងអស់របស់ក្រុមប្រទេសទាំង៤ ឈ្មោះ Quad ដែលជាក្រុមមិនផ្លូវការមួយរបស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទាំង៤ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានចោទសហរដ្ឋអាមេរិក ដែលកំពុងតែដឹកនាំកិច្ចប្រឹងប្រែងបង្កើនកម្លាំងរួមគ្នាមួយ នៅក្នុងចំណោមសម្ពន្ធមិត្តរបស់ខ្លួននោះ ថា “មានចិត្តគំនិតបែបសង្គ្រាមត្រជាក់” និងមានការរើសអើសមនោគមវិជ្ជា៕

Most Popular

To Top