បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាត្រីបាឡែនជាង ១០០ ក្បាល
ដែលជាប់នៅលើឆ្នេរ ស្រីលង្កាត្រូវបានគេជន្លៀស ចេញទៅកាន់សមុទ្របានជោគជ័យនៅក្នុង
ប្រតិបត្តិការជួយសង្គ្រោះមួយ ដែលប្រើពេលត្រឹមតែយប់។
ក្នុងនោះផងដែរត្រីបាឡែន ៣ ក្បាលនិងត្រីដូហ្វីន ១ ក្បាលបានងាប់ដោយសារការរងរបួសរបស់ពួកគេបន្ទាប់ពីការស្ទះដ៏ធំនៅជិតទីក្រុង Panadura ភាគខាងត្បូងនៃរដ្ឋធានីកូឡុំបូ។ការជួយសង្គ្រោះត្រូវបានធ្វើឡើងដោយកងទ័ពជើងទឹកព្រមទាំងមានជំនួយពីមន្រ្តីការពារបរិស្ថានប៉ូលីសនិងអ្នកស្រុកផង។
ព្រឹត្តិការណ៍នេះត្រូវបានគេអះអាងថា ថាជាការជាប់គាំងដ៏ធំជាងគេបំផុតនៅក្នុងប្រទេសស្រីលង្កាហើយមកដល់ពេលនេះ គេមិនទាន់ដឹងទេថាតើមូលហេតុអ្វីដែលបាននាំឲ្យត្រីបាឡែន នាំគ្នាហែលមកជាប់គាំងនៅឆ្នេរខ្លួនដោយខ្លួនឯងបែបនេះទេ៕
ប្រែសម្រួល៖ស៊ុនលី

