លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានចេញអូប័រ ទៅជួយសង្គ្រោះនៅសមុទ្រ ក្រោយសត្វឈ្លូសនេះ រត់ចូលទៅក្នុងសមុទ្រ ក្រោយចាប់បាន ប្រជាពលរដ្ឋ បានប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត និងបានព្យាបាលរបួស អោយបានជាសះស្បើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វឈ្លូសនេះប្រជាពលរដ្ឋស្មគ្រ័ចិត្ត នាំយកមកប្រគល់ជូន លោកឧកញ៉ា ដើម្បីចិញ្ចឹម ព្យាលបាលរបួស ក្នុងនោះតាមពលរដ្ឋ ប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារចង់អោយសត្វឈ្លូសនេះ មានបានព្យាបាលរបួស អោយបានជាសះស្បើយឡើងវិញ នឹងចង់ឃើញ សត្វឈ្លូសមួយក្បាលនេះ មានការរស់រាន មានជីវិតបន្តទៀត។
រយះពេលជិតមួយឆ្នាំ លោកឧកញ៉ា ទៀ វិចិត្រ បានព្យាបាល របួសសត្វឈ្លូសនេះ បានជាសះស្បើយ និង មានសុខភាពល្អឡើងវិញ ។
ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋដែលនាំ យកសត្វឈ្លូសនេះ មកប្រគល់ជូនអោយលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីមើលថែរក្សារ លោកឧកញ៉ាក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សា ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទផងដែរ៕










