បរទេស៖យោងតាមការចេញផ្សាយរបស់បរទេសនៅថ្ងៃអង្គារ បានសរសេរថាលោក Elon Musk បានប្រជែងនាំមុខលោក Bill Gates ដើម្បីក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី២លើលោកជាមួយនឹងលុយសរុបដែលគាត់ មានបច្ចុប្បន្នប្រមាណជា១២៨ពាន់លានដុល្លារ។

គួរឲ្យដឹងដែរទ្រព្យសម្បត្តិ របស់លោក Musk បានកើនឡើងយ៉ាងគំហុកនៅក្នុងខែនេះក្រោយពេលដែលក្រុមហ៊ុនយក្សផលិត រថយន្តរបស់ គាត់គឺ Tesla បានកើនឡើងទំហំទីផ្សារ ដល់ទៅ៤៩៨ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ។

ទោះបីជាយ៉ាងណាក្តីបើប្រៀបធៀប ទៅនឹងទ្រព្យសម្បតិ្តរបស់លោក Jeff Bezos ដែលជាមនុស្សមានទ្រព្យសម្បត្តិច្រើនបំផុត លើលោកនោះគឺមាន ទំហំខុសគ្នាឆ្ងាយបន្តិចដោយលោក Bezos មានទ្រព្យសរុបដល់ទៅ១៨២ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី
