ព្រឹត្តិការណ៍

ការព្យាករណ៍៖ ទី​ក្រុ​ចំនួន២ ត្រូវបាន​ព្យាករណ៍​ថា ​តម្លៃ​អ​ល​ចនទ្រ​ព្យ​ កើនឡើង​ខ្ពស់​ជាងគេ

ពិភពលោកៈ តំលៃ​អចលនទ្រព្យ ​នៅក្នុង​ទីក្រុង​ចំនួន២ គឺ​ទីក្រុង​ក្រុង Cape Town និង​ទីក្រុង Shanghai នឹង​កើនឡើង៥ដង​នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ ព្រោះ​តម្រូវការ លំនៅឋាន​មានការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ការផ្គត់ផ្គង់​ នឹង​ស្ថិតនៅក្នុង​សភាព​ទ្រឹង ​ក្នុង​ទីក្រុង ​Cape Town និង​ធ្លាក់ចុះ​បន្តិច​នៅ​សៀង​ហៃ។

យោងតាម​ការព្យាករណ៍​ ពិភពលោក​ចុងក្រោយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​ក្រុមហ៊ុន Knight Frank បានអោយដឹងថា នៅ​ឆ្នាំ​ក្រោយនេះ ទីក្រុង​ចំនួន២០ ក្នុងចំណោម​ទីក្រុង២២ ត្រូវបាន​គេ​រំពឹងថា​ តម្លៃ​នៅតែមាន​ស្ថានភាព​ដដែល ឬ​កើន២ ភាគរយ។

ទោះបី​ជាមាន​ភាពចលាចល​ ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​រឹង​មាំ និង​គាំទ្រ​ដោយ​កម្ចី​ ដែលមាន​តម្លៃ​ទាប។

របាយការណ៍​ដដែល​ន្ត​ថា នៅក្នុង​ទីក្រុង​ឡុង​ដ៍​នាពេល​បច្ចុប្បន្ននេះ អ្នកទិញ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក ពន្ធ​ត្រា ដែល​កាត់​បន្ថយពន្ធ​ លើ​ការលក់​លំនៅឋាន​រហូត​ដល់ ៥០០,០០០ផោន (៦៦៦,៤២៧ ដុល្លារ​អាមេរិក) មានការ​កើន​កើនឡើង៤ភាគរយ ដែល​ជួយ​ដល់​ការកាត់បន្ថយ​ពន្ធ​បន្ថែម​លើ​តម្រូវការ និង​មូលដ្ឋានគ្រឹះ​ទីផ្សារ​ក្រុមហ៊ុន។

លោក Tom Bill ប្រធាន​ផ្នែក​ស្រាវជ្រាវ​លំនៅដ្ឋាន​ នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទីក្រុង​នេះ​ហួស​រយៈពេល​ នៃ​ការកើនឡើង តម្លៃ​អចលនទ្រព្យ និង​ជាពិសេស​ទីក្រុង​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីរ​លក នៃ​តម្រូវការ​ពី​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ដោយសារ​ការធ្វើដំណើរ និង​ការដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ ត្រូវបាន​បន្ធូរបន្ថយ។

ដោយឡែក នៅក្នុង​ទីក្រុង Vancouver និង​ទីក្រុង Miami ការកើនឡើង​នៃ​សកម្មភាព​លក់ ដែល​មើលទៅ​ដូចជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើឱ្យ​ត​តម្លៃ​អចលនទ្រព្យ​កើន ៣ភាគរយ និង ៤ភាគរយ​នៅ​ឆ្នាំ២០២១ នៃ​ទីក្រុង​នីមួយ។

នៅក្នុង​ទីក្រុង Monaco នឹង​កើនឡើង៣ភាគរយ ​នៅ​ឆ្នាំ​ក្រោយនេះ ព្រោះ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ នៃ​ទីផ្សារ​ត្រូវបាន​រង​ផលប៉ះពាល់ ​ដោយ​អ្នកទិញ​អន្តរជាតិ​ជាច្រើន មិនអាច​ធ្វើដំណើរ​បាន ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ញូវយ៉ក ដែល​នៅពេលនេះ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ៣ភាគរយ និង​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២១ ៕ ប្រភព៖ propertyarea.asia

Most Popular

To Top