ព្រឹត្តិការណ៍

ក្រសួងទេសចរណ៍៖ ប៉ូល​ទេសចរណ៍ធំ៦ ត្រូវបាន​កំណត់​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី

ភ្នំពេញៈ ផែនការ​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍ធំៗចំនួន៦ ត្រូវបាន​គណៈកម្មការ​អន្តរក្រសួង​ជ្រើសរើស​កំណត់ និង​ដាក់បញ្ចូល​ក្នុង​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឆ្នាំ២០២០-២០៣៥ ខណៈ​តំបន់​ប៉ូល​ទេសចរណ៍​ទាំងនេះ មាន​ទីតាំង​ភូមិសាស្ត្រ និង​សក្ដានុពលសំខាន់ផ្សេងៗគ្នា។

លោ​ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍ ​ផលិតផល​ទេសចរណ៍​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិគ្រោះ​យោបល់ ​លើ​សេចក្ដីព្រាង​លើក​ទី៣ នៃ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទី​ស្ដី​ក្រសួងទេសចរណ៍។

លោក​បន្តថា ក្នុង​កិច្ចប្រជុំ​ខាងលើនេះ​ អង្គប្រជុំ​បាន​ពិគ្រោះ និង​លើកឡើង​យោបល់​ជាច្រើន ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ពាក់ព័ន្ធ នឹង​វិស័យ​ទឹកស្អាត អគ្គស​នី កសិកម្ម រ៉ែ និង​ថាមពល អគ្គិសនី ដែនដី អាកាសយានដ្ឋាន សហគ្រាស​ធន​តូច និង​មធ្យម ហេ​ដ្ឋា​រចនា​សម្ពន្ធ ការរៀបចំ​នូវ​នវានុវត្តន៍ អាកាសធាតុ សោភ័ណភាព​វាលស្មៅ និង​ព្រៃព្រឹក្សា ទីក្រុង​វៃឆ្លាត​ជាដើម ដើម្បីឱ្យ​គោលដៅ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្លាយទៅជា​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ដើម្បី​ឱ្យមាន​លក្ខ​ណៈស​ង្គ​ត​ភាព។

លោ​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញ​នូវ​ធាតុ​ចូល​ទាំងនេះ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តមណ្ឌលគិរី ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ នឹង​កើនឡើង​ប្រមាណ៩០ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​ជាង២លាន​នាក់​ផងដែរ​នៅ​ឆ្នាំ២០៣៥ ជាមួយនឹង​ការអភិវឌ្ឍ​ ផលិតផល​ទេសចរណ៍ថ្មីៗស្របតាម​ស្មារតី​នៃ​ផែនការ​មេនេះ។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា “នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ បាន​បែងចែក​ប៉ូល​ទេសចរណ៍ធំៗចំនួន៥ ទៅតាម​ទីតាំង​ភូមិសាស្ត្រ និង​សក្ដានុពល​ផ្សេងគ្នា” ។

ទីតាំង​ទាំងនោះ​រូ​ម​មានដូចជា

*តំបន់​អេកូ​ទេសចរណ៍​ក្នុង​ដែនជម្រកសត្វព្រៃៈ ដោយសារ​នៅក្នុង​ខេត្តមណ្ឌលគិរី​មាន​ដែនជម្រកសត្វព្រៃ​ចំនួន៥ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង​ពោរពេញ​ដោយ​សក្ដានុពល​ក្នុង​វិស័យ​អេកូ​ទេសចរណ៍។

*តំបន់​របៀង​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ជនជាតិដើម​ភាគ​តិ​ចៈ ដែល​ប៉ូល​ទេសចរណ៍​ទី​ពីរ​នេះ នឹងត្រូវ​ភ្ជាប់​ពី​តំបន់​ប៊ូ​ស្រា​ទៅកាន់​តំបន់​ដាក់​ដាំ។

  • តំបន់​ក្រុង​សែន​មនោរ​ម្យៈ នឹង​អភិវឌ្ឍ​ក្រុង​នេះ​ទៅជា​តំបន់ អភិវឌ្ឍន៍​ពហុ​បំណង ដែលមាន​សកម្មភាព​ក​ម្សា​ន្តផ្សេងៗមាន​លក្ខណៈ​សម្បូរបែប។

*តំបន់​ប្រជុំជន​ស្រុក​កោះ​ញែកៈ មាន​សក្ដានុពល​ជា​តំបន់​ក​សិ​ទេសចរណ៍ ពិសេស​អាច​រៀបចំ​ជា​ចំណត​យន្តហោះ​លើទឹក (Water Plan) នៅ​ទន្លេស្រែពក​នៃ​ស្រុក​កោះ​ញែក។ ថ្វី​ដ្បិត​ទន្លេស្រែពក មិន​អំណោយផល​ដល់​ការធ្វើ​នាវាចរ​ទេសចរណ៍ ឬ​ដឹកជញ្ជូន​មិនបាន​ក៏ពិតមែន (ដោយសារ​សម្បូរ​ថ្ម​ប៉ប្រះ​ទឹក) តែ​គេ​អាច​រៀបចំ​ជា​ចំណត​យន្ត​លើទឹក​ដូច​បណ្ដា​ប្រទេស​មួយចំនួន ដែល​ឱ្យ​យន្តហោះ​ហោះហើរ​ មកកាន់​តំបន់​បឹង​ទន្លេសាប ឬ​ទៅកាន់​កោះរ៉ុង​បាន​ទៀតផង។

  • តំបន់​អាកាសយានដ្ឋាន​មណ្ឌលគិរី នៅ​ស្រុក​អូររាំង៖ ដែល​នឹងត្រូវ​អភិវឌ្ឍ​ជាទី​ក្រុង​រណប​នៃ​ក្រុង​សែន​មនោ​រម្យ។
  • តំបន់ស​មា​ហណកម្ម​ច្រកទ្វារព្រំដែនៈ នៅ​ខេត្តមណ្ឌលគិរី​មាន​ច្រកទ្វារព្រំដែន​ទ្វេភាគី​ជាមួយ​វៀតណាម​ចំនួន៤កន្លែង ដែល​អាច​ជំរុញឱ្យមាន​សកម្មភាព​អភិវឌ្ឍន៍ និង​ទេសចរណ៍​នៅតាម​ច្រកព្រំដែន​នេះ។

លោក​ថោង ខុន បាន​បន្តថា ក្រោយ​ទទួលបាន​ ការផ្ដល់​យោបល់​ខាងលើ​នេះហើយ ក្រុមការងារ​ជំនាញ នឹង​សរសេរ​បន្ថែម​ នូវ​ធាតុ​ចូលសំខាន់ៗមួយចំនួនទៀត ពី​អន្តរក្រសួង-ស្ថាប័ន ដើម្បី​រៀបចំ​ជា​សេចក្ដីព្រាង​ចុងក្រោយ នឹង​បន្ត​ដាក់ជូន​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ថ្នាក់ជាតិ​នៅ​ចុងខែ​ធ្នូ ឆ្នាំ២០២០ ។ បន្ទាប់ពី​បាន​ឯកភាព​ពី​គណៈកម្មការ​នេះហើយ នឹង​បន្ត​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នៅ​ដើមឆ្នាំ២០២១ខាងមុខ​តែម្ដង៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top