បរទេស៖ មនុស្សរាប់រយនាក់ដែលរស់នៅជុំវិញផ្លូវមួយនៅកណ្តាលទីក្រុងហាណូយ ត្រូវបានជម្លៀសចេញភ្លាមៗនៅយប់ថ្ងៃអាទិត្យបន្ទាប់ពីគ្រាប់បែកទម្ងន់ ៣៤០ គីឡូក្រាមត្រូវបានរកឃើញនៅការដ្ឋានសំណង់មួយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរបានព័ទ្ធជុំវិញផ្នែកខ្លះនៃ Cua Bac, Pho Duc Chinh, Pham Hong Thai, និងផ្លូវ Nguyen Truong To ដើម្បីយកគ្រាប់បែកដែលបានរកឃើញកាលពីថ្ងៃមុន។ ពួកគេបានហាមប្រាមការប្រើប្រាស់ទូរស័ព្ទចល័ត និងការជជែកលេងនៅក្បែរនោះ។
កម្មករសំណង់នៅតំបន់ Cua Bac បានរកឃើញគ្រាប់បែកមានកម្ពស់ ៦ ម៉ែត្រនៅខាងក្រោមផ្ទៃដី ខណៈពេលកំពុងជីកដីនៅយប់ថ្ងៃសៅរ៍។ ហេតុការណ៍នេះត្រូវបានរាយការណ៍ទៅអាជ្ញាធរ ហើយគ្រប់សកម្មភាពទាំងអស់ត្រូវបានបញ្ឈប់នៅកន្លែងនោះ ហើយកម្មករត្រូវបានជម្លៀសចេញ។
វិស្វករប្រយុទ្ធមកពីទីបញ្ជាការជាន់ខ្ពស់ទីក្រុងហាណូយបានរកឃើញថា គ្រាប់បែកនេះ វាបង្កការគំរាមកំហែងយ៉ាងខ្លាំង៕ប្រែសម្រួលៈ ណៃ តុលា