ភ្នំពេញៈ ការការចុះកិច្ចសន្យា ជួលអចលនទ្រព្យ ក្នុងរយៈពេលវែង នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកជួលផ្ទាល់ ដូចជាការជួយសន្សំបន្ថែម លើតម្លៃដែលនឹងអាចកើនឡើង នៅពេលដែលកិច្ចសន្យា ជួលត្រូវបានបញ្ចប់ ហើយពេលនោះ អ្នកមិនអាចរកបានលំនៅឋានណាមួយ ដែលមានស្ថានភាពដូចគ្នា នឹងតម្លៃដូចគ្នានោះឡើយ។
មួយវិញទៀត ការចំណាយលើការថ្លៃជួលនឹងនៅថេរ ព្រោះតម្លៃជួលកើនឡើងពី ១០ ទៅ១៥ភាគរយប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុង និងតំបន់ទេសចរណ៍ ហើយខណៈដែលសំណង់អគារថ្មីៗ ដែលមានបំពាក់គ្រឿងបរិក្ខារទំនើបៗ បន្តមានវត្តមាន លើទីផ្សារជួលអចលនទ្រព្យ នោះតម្លៃជួល ក៏បន្តកើនឡើងតាមនោះដែរ។ ការចុះកិច្ចសន្យារយៈពេលវែង ក៏អាចជួយអ្នកឲ្យមានសិទិ្ធក្នុងការចរចាព្រមព្រៀងគ្នា។
គួរចងចាំថា ម្ចាស់លំនៅឋានភាគច្រើន ក៏ចង់បង្កើតនឹងរក្សាទំនាក់ទំនងល្អ ជាមួយអតិថិជនជួលដែរ។ កិច្ចសន្យាជួលរយៈពេលវែង អាចបង្កើតភាពទុកចិត្ត លើគ្នាទៅវិញទៅមកបានច្រើនជាង។
ប្រសិនបើលោក អ្នករក្សាកិច្ចសន្យាជួលវែងជាង រយៈពេលដែលអ្នកស្នាក់នៅប្រទេសកម្ពុជា មានជនបរទេសមកធ្វើការក្នុងប្រទេសនេះ ឬអ្នករស់នៅក្នុងស្រុកជាច្រើន ក៏កំពុងរកកិច្ចសន្យាជួលបណ្តោះអាសន្ន ដែលមានរយៈពេលខ្លីដែរ។ វាអាចផ្តល់ឱកាស ឲ្យអ្នកបញ្ចប់ការបង់ប្រាក់ តាមកិច្ចសន្យាជួលដោយធ្វើឡើង តាមរយៈការចុះកិច្ចសន្យាបណ្តោះអាសន្ន សម្រាប់អ្នកជួលរយៈពេលខ្លី ក្រោយមកទៀត វាមានសារៈសំខាន់ ក្នុងការសាកសួរម្ចាស់លំនៅឋានថា តើលក្ខខណ្ឌនេះអាចប្រើប្រាស់បាន ឬក៏អត់មុនពេលអ្នកធ្វើកិច្ចសន្យាជួលនោះ។
ជាជម្រើសម្ចាស់ដីធ្លី អាចអនុញ្ញាតឲ្យអ្នកផ្ទេរកិច្ចសន្យានោះ ទៅកាន់អ្នកជួលថ្មីដែលអ្នកអាចរកបាន ក្នុងករណីដែលអ្នក មិនអាចបញ្ចប់កុងត្រានោះបានទេ អ្នកគួរតែសាកសួរថា តើម្ចាស់លំនៅឋាននោះអនុញ្ញាត ឲ្យអ្នកផ្ទេរកុងត្រានេះ ដល់អ្នកជួលក្រោយ ដែលចុះកិច្ចសន្យា ជួលបណ្តោះអាសន្នដែរឬទេ?។
ប្រសិនបើពួកគេយល់ព្រម លើលក្ខខណ្ឌទាំងនេះ អ្នកត្រូវផ្តល់ដំណឹងថា ពួកគេអាចពិនិត្យមើលស្ថានភាពអ្នកជួលថ្មី ក្នុងកិច្ចសន្យាបណ្តោះអាសន្ននោះបាន មុនពេលធ្វើការសម្រេចទទួលយកអ្នកជួលទាំងនោះ៕ ប្រភព៖ https://www.propertyarea.asia/