ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតីនៃដែនកោះ សូលូម្ម៉ង់ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ អង្រួននៅចម្ងាយ៣៩គីឡូម៉ែត្រភាគនីរតីនៃក្រុង Buala នៃដែនកោះ សូលូម្ម៉ង់ (Solomon) នៅវេលាម៉ោង២២និង៣០នាទី ម៉ោងសកល កាលពីថ្ងៃចន្ទ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ៨២.៦៧គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៨.៣៣៣៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៥៩.២៨៦ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។
រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីអ្នករងរបួស ឬខូចខាតនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា