បងប្អូនដែលធ្វើដំណើរចុះពីស្ពានច្បារអំពៅ ត្រង់ចំនុចស្តុបទី ២ ប្រហែលជាបានស្គាល់ និងបានឃើញ ប៉ូលិសចរាចរណ៍រូបនេះហើយ ព្រោះគាត់តែងតែមានវត្តមាន ក្នុងការសម្រួលចរាចរណ៍ ជូនដល់បងប្អូន ដែលធ្វើដំណើរ ទៅមកជារៀងរាល់ថ្ងៃ មិនដែលដាច់នោះទេ។
យោងតាមហ្វេសប៊ុក របស់បងស្រីម្នាក់ ដែលមានឈ្មោះថា រ៉ានូ បានបង្ហោះនូវសារ ដោយភ្ជាប់ជាមួយរូបភាព របស់លោកអ៊ុំប៉ូលិស ថា នាងខ្ញុំសូមអធ្យាស្រ័យ.. សូមរំខាន មិត្តភក្តិ.. បងប្អូនទាំងអស់ ដែលរស់នៅខណ្ឌច្បារអំពៅយើង.. ថាច្បាស់ជាធ្លាប់ឃើញ… ធ្លាប់ស្គាល់ ..ព្រោះគាត់តែងតែឈរហាលភ្លៀង.. ហាលខ្យល់.. ហាលក្ដៅ… ជួយសម្រួលចរាចរ យើងគ្រប់ៗគ្នា…តែឥឡូវនេះបាត់រូបគាត់ មិនឃើញឈរធ្វើចរាចរនៅលើផ្លូវទៀតទេ.. ដោយគាត់មានជម្ងឺជាទម្ងន់.. ហើយក៏មានការខ្វះខាតថវិកា. សម្រាប់ការព្យាបាលជម្ងឺ… សូមជួយគាត់ផង…ៗៗៗ ប្រសិនបើមានបងប្អូន.. មិត្តភក្តិជា.. សប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់ សូមទំនាក់ទំនង លេខ ទូរស័ព្ទ.. ០៧៧ ៨៧ ៩៧ ៧៧ សូមអរគុណ ៕ ប្រភព៖ sabay