ភ្នំពេញ៖ ក្រោយពីទទួលដំណឹង ពីនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាមាន ក្មេងប្រុសម្នាក់ ឈ្មោះ សឹង ប៊ុនលាភ អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយ យាយ តា ក្នុងភាពក្រីក្រ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺរាគរោះ ចុកពោះ ធ្ងន់ធ្ងរ ដែលត្រូវការ សង្គ្រោះព្យាបាលបន្ទាន់នោះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រ ល្បឿនលឿនមួយគ្រឿង ទៅទទួលយកកុមាររូបនោះ ជាមួយលោកយាយ ដឹកយកមកមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុភ្លាមៗ ដើម្បីសង្គ្រោះព្យាបាល រហូតដល់ជាសះស្បើយ។
ក្រោយពីទទួលបានការព្យាបាល អោយជាសះស្បើយឡើងវិញ ហើយ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជួបសួរសុខទុក្ខ ជាមួយកុមាររូបនេះ និងលោកយាយ បានរៀបចំមធ្យោបាយអូប័រ សំរាប់ជូនត្រលប់ទៅ លំនៅដ្ឋានវិញ នឹងបាននាំយកអំណោយ មានដូចជា សំភារៈសិក្សា សំរាប់កុមាររូបនេះ យកទៅសិក្សា នឹង ម្ហូមអាហារ រួមទាំងថវិកា ១លានរៀល សំរាប់លោកតា លោកយាយ ដោះស្រាយជីវភាព ជាមួយនឹងចៅប្រុសម្នាក់នេះ។
ជាចុងក្រោយ លោកយាយតំណាង អោយចៅប្រុស ដែលបានព្យាបាល ជំងឺបានជាសះស្បើយ បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសង្គ្រោះ អាយុជីវិតចៅប្រុសរបស់គាត់ បានជាសះស្បើយ ត្រលប់មកវិញ៕














