ព្រឹត្តិការណ៍

រំលឹកឡើងវិញកាលពីឆ្នាំ១៩៧៣ព្រឹត្តិការណ៍ ធ្លាក់យន្តហោះ នៅនេហ្ស៊េរីយ៉ាដែលសម្លាប់អ្នកដំណើរ ទាំងអស់១៧៦នាក់ ព្រមទាំងមនុស្សម្នាក់នៅលើដីផង

នៅថ្ងៃនេះកាលពីក្នុងឆ្នាំ ១៩៧៣ យន្ដហោះដែលដឹកក្រុមអ្នកធម្មយាត្រា មួយក្រុមត្រឡប់មកពីទីក្រុងMeccaវិញបានជួបឧបទ្ទេវហេតុដ៏អាក្រក់ គឺធ្លាក់នៅក្នុងតំបន់Kanoនៃប្រទេសនេហ្ស៊េរីយ៉ាដោយក្នុងនោះវាបានសម្លាប់ មនុស្ស រហូតទៅដល់១៧៦នាក់។

យន្តហោះ Royal Jordanian Boeing 707-300 ត្រូវបានជួលដោយ ក្រុមហ៊ុននេហ្ស៊េរីយ៉ាដើម្បីដឹកអ្នកកាន់សាសនាឥស្លាមនៅប្រទេសនីហ្សេរីយ៉ាទៅកាន់ ពិធីធ្វើធម្មយាត្រាមួយនៅក្នុងទីក្រុងMeccaក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្នុងនោះមានអ្នកដំណើរប្រមាណជា១៩៨នាក់និងសមាជិកនាវិក១១នាក់ ដែលនៅជាមួយនឹងយន្តហោះនេះនៅពេលដែលយន្ដហោះបានទៅដល់ អាកាសយានដ្ឋានកាណូ។

ការហោះហើរចេញនិងចូលទៅកាន់ អាកាសយានដ្ឋានKano គឺជាការពិបាកមួយសម្រាប់អ្នកបើកយន្តហោះក្នុងរដូវត្រជាក់ដោយ ទីក្រុងនេះស្ថិតនៅលើច្រាំងនៃវាលខ្សាច់សាហារ៉ានិងបរិវេណដែលជាខ្យល់បក់ខ្លាំងនៃវាលខ្សាច់ ហើយជួនកាលភ្លាមៗពេលចុះចតមេឃស្រាប់អាចថែមទាំងបែរទៅជាមើល អ្វីមិនឃើញក៏មាន។

ក្នុងគ្រានោះអ្នកបើកយន្តហោះជនជាតិអាមេរិកឈ្មោះ John Watermanដែលជាអ្នកបញ្ជាយន្តហោះទៅកាណូក៏បានជួបទៅនឹងព្យុះខ្សាច់ ដ៏ធំមួយរំពេចហើយដោយលក្ខណ្ឌមិនអាចមើលអ្វីឃើញលោក Waterman បោះបង់ចោលការចុះចត ហើយព្យាយាមម្តងទៀតចុះចតម្តងទៀតជាលើកទី២ដែលពេលដែលយន្តហោះនោះ បានធ្លាក់នៅទីនោះតែម្តង។

ក្រៅតែពីអ្នកស្លាប់ទាំងនោះក៏នៅមានការបាត់បង់ ជីវិតក្មេងប្រុសអ្នកភូមិម្នាក់ផងដែរនៅក្រោយការធ្លាក់គឺដោយសារតែរូបគេបានចូលទៅកន្លែងកើតហេតុ និងប្រមូលយកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការរបស់ក្រុមជនរងគ្រោះ ក៏ត្រូវបានប្រទះឃើញដោយបងប្អូនរបស់ជនរងគ្រោះគេឃើញនិងនាំគ្នា វាយគេរហូតដល់ស្លាប់ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top