បរទេស៖ប្រទេសចិន នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីអំណាចយោធារបស់ខ្លួន នៅលើបណ្ដាញផ្សព្វផ្សាយរដ្ឋនានា ជាអ្វីដែលអ្នកវិភាគនិយាយថា គឺជាការព្រមានមួយចំពោះកោះតៃវ៉ាន់ និងលោកស្រីប្រធានាធិបតី តៃ្ស អ៊ីងវិន។
ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទូរទស្សនកណ្ដាលចិនរបស់ទីក្រុងប៉េកាំង នៅពេលថ្មីៗនេះ បានចាក់ផ្សាយវីដេអូឃ្លីបពីការហ្វឹកហាត់សង្គ្រាមមួយ ដែលត្រៀមសម្រាប់តៃវ៉ាន់ បង្ហាញពីសមត្ថភាពរថក្រោះ Type 96A និងរថចម្បាំង Type 04 របស់កងទ័ពរំដោះប្រជាជនចិន។
យោងតាមកាសែត South China Morning Post នោះ រថក្រោះចម្បាំងដ៏ចម្បងរបស់ចិននេះ គឺត្រូវបានដាក់បង្ហាញក្នុងសេណារីយ៉ូមួយ ដែលពិពណ៌នាពីការឈានជើងចូល ឬក៏ការលុកលុយក្នុងសង្គ្រាមដែលអាចកើតមានប្រឆាំងកោះតៃវ៉ាន់៕ប្រែសម្រួល៖ប៉ាង កុង