ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ខុទ្ទកាល័យនាយកដ្ឋមន្ត្រី បានប្រកាស បន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសបារាំង កំពុងតែផ្អាកសម្រាប់ការធ្វើដំណើរនៅពាក់កណ្តាលអធ្រាត (ម៉ោងនៅក្រុងប៉ារីស) សម្រាប់រយៈពេល៤៨ម៉ោង រាល់ការធ្វើដំណើរទាំងអស់មកពីចក្រភពអង់គ្លេស “ក្នុងនោះបូករួមទាំង ពលរដ្ឋដែលបានដឹកជញ្ជូនទំនិញនៅលើដងផ្លូវ តាមអាកាស តាមសមុទ្រ ឬរថភ្លើង” ។
ទូរទស្សន៍ BFM TV បានដកស្រង់សម្តីរបស់ក្រុមមន្ត្រីមកពីខុទ្ទកាល័យនាយករដ្ឋមន្តី្រដែលបានលើកឡើងថា “មិនទាន់មានការទទួលស្គាល់សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរ ឬដឹកជញ្ជូនទៅកាន់ចក្រភពអង់គ្លេស គឺមិនមានបញ្ហាអ្វីទេ” ។
កាលពីព្រឹកថ្ងៃអាទិត្យ លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានលើកឡើងអំពីកង្វល់ដែលថា ក្រុងឡុងដ៏ អាចនឹងស្ថិតក្នុងការបិទសម្រាប់រយៈពេលច្រើនខែ ដែលរូបគាត់បានព្រមានថា នឹងធ្វើឲ្យ “មានផលវិបាលខ្លាំង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃប្រភេទវីរុសដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលត្រួតពិនិត្យ រហូតដល់ការចាក់វ៉ាក់សាំង បានធ្វើទូទាំងប្រទេស ៕