បរទេស៖មន្ត្រីនិងប្រភពសន្តិសុខក្នុងទីក្រុងបង់ហ្គី តាមសេចក្តីរាយការណ៍ បាននិយាយថា រុស្ស៊ីនិងរវ៉ាន់ដា បានបញ្ជូនយោធានិងសម្ភារៈផ្គត់ផ្គង់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដើម្បីជួយក្នុងការទប់ស្កាត់មិនឲ្យមានអំពើហិង្សាបង្កឡើងដោយក្រុមពួកឧទ្ទាម នៅមុនការបោះឆ្នោតនាថ្ងៃអាទិត្យ។
រដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរវ៉ាន់ដានិងប្រទេសរុស្ស៊ី បានចាត់វិធានការនានា ផ្តល់នូវការគាំទ្រដ៏មានប្រសិទ្ធភាព ដែលបានទៅដល់ទឹកដីអាហ្រ្វិកកណ្ដាលនៅថ្ងៃអាទិត្យ។

ក្រសួងការពារជាតិរបស់ប្រទេសរវ៉ាន់ដា បានធ្វើការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនទើបបានបញ្ជូនកងទ័ពទៅមែន ចំណែករុស្ស៊ី ដែលពីមុនធ្លាប់បានបញ្ជូនអាវុធ និងយោធាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ស្របពេលដែលខ្លួនស្វះស្វែងបង្កើនឥទ្ធិពលនៅអាហ្វ្រិកនោះ នៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីសេចក្តីរាយការណ៍ពីការបញ្ជូនយោធានេះទេ៕ប្រែសម្រួល៖ប៉ាង កុង

