សឹអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងតំបន់ បានប្រកាសនៅថ្ងៃច័ន្ទនេះនូវគម្រោងហាមឃាត់ការប្រមូលផ្តុំមនុស្សមិនលើសពី ៤ នាក់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។
វិធានការណ៍ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធនិងរហូតដល់ថ្ងៃទី០៣ ខែមករា ហើយនឹងត្រូវអនុវត្តទៅរដ្ឋធានីសេអ៊ូល ក៏ដូចជាខេត្ត Gyeonggi និងអ៊ិនឈុន នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល។
បទបញ្ជារដ្ឋបាលកើតឡើងនៅពេលដែលការប្រមូលផ្តុំនៅចុងឆ្នាំត្រូវបានគេរំពឹងថា នឹងកើនឡើងបើទោះបីជាថ្មីៗនេះមានការកើនឡើងនៅក្នុងករណី ដែលបានបញ្ជាក់ប្រចាំថ្ងៃ នៅក្នុងប្រទេសក៏ដោយ។
លោក Seo Jeong Hyup អភិបាលក្រុងសេអ៊ូល បានលើកឡើងថា “ដោយមិនបន្ថយករណីឆ្លងជំងឺចង្កោម ដែលកំពុងរាលដាលតាមរយៈការជួបជុំជាមួយក្រុមគ្រួសារ អ្នកស្គាល់មិត្តរួមការងារ និងមិត្តភក្តិ យើងមិនអាចជំនះនូវវិបត្តិបច្ចុប្បន្នបាននោះទេ៕ដោយ ឈូក បូរ៉ា

