ព្រឹត្តិការណ៍

តម្រូវការ​អគ្គិសនី​ ប្រើប្រាស់​នៅក្នុង​ឆ្នាំនេះ ​ធ្លាក់ចុះ​ប្រមាណ ១០ភាគរយ

ភ្នំពេញៈ តម្រូវការ​ប្រើប្រាស់​អគ្គិសនី នៅក្នុង​ប្រទេស​កម្ពុ​ជា ស​ម្រា​ប់​ឆ្នាំ២០២០ នេះ បាន​ធ្លាក់ចុះ​ប្រមាណ១០ភាគរយ បើ​ទៀប​ទៅនឹង​ឆ្នាំ​មុ​នេះ ដោយសារ​តែមាន​រោងចក្រ និង​សហគ្រាស​មួយ​ចំ​នួ​នៅក្នុង​ប្រទេស មានការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ បណ្តោះអាសន្ន​របស់ខ្លួន ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ។

លោក​វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​គេហទំព័រ Propertyaea.asia កាលពី​ថ្ងៃទី២២ ខែធ្នូ​ម្សិលមិញ​ថា អគ្គិសនី​ដែលមាន​បច្ចុប្បន្ននេះ គឺ​លើសពី​តម្រូវការ ដោយសារ​មាន​រោងចក្រ​ សហគ្រាស​មួយចំនួន​ បាន​ផ្អាក​ដំណើរ​អាជីវកម្ម​រហើយ​បញ្ហា​នេះ មិនមែន​តែ​កម្ពុជា​នោះទេ គឺជា​បញ្ហា​សកល​ ដែល​ប្រទេស​នានា ​ក៏​ទទួលផល​ប៉ះពាល់​ផងដែរ។

លោក​បន្ថែមថា “ប៉ុន្តែ​ទោះបីជា​យ៉ាងណា សម្រាប់​គម្រោង​រោងចក្រ​អគ្គិសនី​ជាច្រើន​បាន​ដាក់ឱ្យ​ដំណើរការ និង​បញ្ចប់​ទៅតាម​ការគ្រោងទុក​សម្រាប់​ឆ្នាំ២០២០ នេះ ដោយ​មិនមាន​គម្រោង​ណាមួយ ទទួលរង​នូវ​ផលប៉ះពាល​ន៉​នោះទេ” ។ លោក​បន្តថា “តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ប្រមាណ ១០ភាគរយ ទន្ទឹមគ្នានេះ សមត្ថភាព​អគ្គិសនី​ផ្ទុក សម្រាប់​ប្រើប្រាស​មានការ​កើនឡើង មិនមាន​អ្វី​ជាការ​ខ្វះខាត​នោះទេ សម្រាប់​ឆ្នាំនេះ​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត” ។

លោក​វិចទ័រ ហ្សូ​នា បញ្ជាក់ថា គម្រោង​វិនិយោគ​លើ​វិស័យ​អគ្គិសនី នៅក្នុង​ប្រទេស​កម្ពុជា មាន​ច្រើម​គម្រោង​ដែល​បាន​ដាក់ ឱ្យ​ដំណើរ​ជាច្រើន​កន្លែង រួមមាន​គម្រោង​អគ្គិសនី​ដុត​ធ្យូងថ្ម នៅក្នុង​ខេត្ត​ព្រះសីហនុ គម្រោង​ប្រេង និង​គម្រោង​សូ​ឡា ដូចជា​នៅក្នុង​ខេត្តស្វាយរៀង កំពង់ស្ពឺ កំពង់​ឆ្នាំ និង​ពោធិសាត់​ជាដើម បាន​និង​កំពុង​ដំណើរ​ជាធម្មតា។

លោក​បញ្ជាក់ទៀតថា វិស័យ​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រទេស​ ឱ្យមាន​ការរីកចំរើន ស្រម​តាម​គោល​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​បាន​កាត់បន្ថយ​ភាពក្រីក្រ ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ប្រាស់​អគ្គីសនី​ ដែល​ប​ច្ច​ប្បន្ន​នេះ ស្ទើ​តែ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស​ មាន​អគ្គិសនី​ប្រើប្រាស់៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top