ព្រឹត្តិការណ៍

កត្តា​នគ​រូប​នី​យក​ម្មៈ​ស្រុក​ចំនួន៥ ក្នុង​ខេ​​ត្ត​កណ្តាល ​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ

ភ្នំពេញៈ កត្តា​នគរូបនីយកម្ម និង​ប្រជាសាស្ត្រ​ បានធ្វើ​ឲ្យ​ស្រុក​ចំនួន៦ ក្នុង​ខេត្ត​កណ្តា​ល​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ ដោយសារ​ទទួល​ឥ​ទ្ឋិ​ពល​ពី​រាជធានី​ភ្នំពេញ ​ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន។

បណ្តា​ស្រុក​ទាំងនោះ​រួមមាន ស្រុក​កៀនស្វាយ ស្រុក​ពញ្ញាលឺ ស្រុក​អង្គស្នួល ស្រុក​ខ្សាច់កណ្តាល និង​ក្រុង​តាខ្មៅ​ជាដើម។

ប្រធាន​សមាមគ​ម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា សម្រាប់​ដី​នៅតាម​បណ្តា​ស្រុកសំខាន់ៗ ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​ភាព​ទាក់ទាញ​ខ្លាំង ដែល​អាច​ផ្តល់ឱកាស​យ៉ាង​ល្អប្រសើរ​ ទៅដល់​បណ្តា​អ្នកវិនិយោគ​នានា ទាំង​ការទិញ-លក់ ក៏ដូចជា​អ្នក​អភិវឌ្ឍ​ លើ​គម្រោង​សំណង់​លំនៅដ្ឋាន។ ដ្បិត​ដី​នៅ​តំបន់​នេះ មាន​វិសាលភាព​ធំ​ទូលាយ តម្លៃ​នៅមានកម្រិត ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ ដូចជា មាន​ដង​ទន្លេ​នៅ​អម​ជាមួយ ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ មាន​ស្ពាន​ដែល​នឹង​ត​ភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយ​ក្សត្រ ។

លោក​បន្តថា ខេត្តកណ្តាល​ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ ដែលមាន​សក្តានុពល​ជាច្រើន ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ កំពង់ផែ​លំដាប់​អន្តរជាតិ ការបញ្ចប់​ផ្លូវជាតិ​លេខ១ ដែលជា​ផ្លូវ​ត​ភ្ជាប់​ច្រករបៀង ​ភាគខាងត្បូង​ជាដើម” ។

លើសពីនេះទៅទៀត អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ បច្ចុប្បន្ននេះ មាន​អ្នកវិនិយោគ​ជាច្រើន បាននិងកំពុង​តែ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ព្រោងព្រាត ក៏ដូចជា គម្រោង​អភិវឌ្ឍ​ សំណង់​លំនៅដ្ឋាន​តម្លៃ​មធ្យម និង​ក្រោម​ធ​ម្យ​ម ដែល​រឹតតែ​ធ្វើឱ្យ​ដី​តំបន់​កៀនស្វាយ​កាន់​តែមាន​ប្រជាប្រិយភាព​ខ្ពស់។

លើកឡើង​ស្រដៀង​គ្នា​នេះ លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន និង​ទៅ​អនាគត ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​មួយចំនួនទៀត មាន​សក្ដានុពល​ខ្លាំង​មិន​ចាញ់ តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ​នោះឡើយ ដែល​នេះ​ជា​ចំណុច​ល្អប្រសើរ សម្រាប់​អ្នកវិនិយោគ​ស្វែងរក​ភាគ​ចំណេញ ក៏ដូចជា​សម្រាប់​អ្នក​សង់​លំនៅដ្ឋាន​ផងដែរ។

លោក​ឧកញ៉ា​បន្តថា “សព្វថ្ងៃនេះ​ដោយសារតែ​ផ្ទៃដី នៅក្នុង​ក្រុងមាន​ភាព​ចង្អៀត និង​មានតម្លៃ​ថ្លៃ​ផង​នោះ បាន​ជំរុញ​ឱ្យ​បណ្តា​អ្នកវិនិយោគ​នានា ងាក​ទៅកាន់​តំបន់​ជាយក្រុង” ។ លោក​បន្តថា ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​ដទៃទៀត បាននិងកំពុង​ស្ថិតក្នុង​ក្រសែភ្នែក ​របស់​អ្នកជំនួញ​ផ្នែក​ដីធ្លី​ទាំងអស់​នោះដែរ” ៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top