កាលីហ្វ័រញ៉ា ៖ព្យុះដ៏ខ្មៅងងឹតមួយដែលមានចម្ងាយជាង៧៤០០គីឡូម៉ែត្រលើមហាសមុទ្រទឹកកកដ៏ឆ្ងាយស្ថិតនៅលើកភពNeptune បានធ្វើឲ្យតារាវិទូយល់ច្រឡំ បន្ទាប់ពីព្យុះនេះបានផ្លាស់ប្តូរទិសដៅដែលជាបាតុភូតមួយមិនធ្លាប់មានពីមុនមក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ប្ញសខ្យល់ព្យុះដូចជាកន្លែងងងឹតរបស់ភព Neptune គឺមិនធម្មតានោះឡើយ ប៉ុន្តែកាលពីមុនគ្មាននរណាម្នាក់បានឃើញការវិលត្រឡប់ទៅកាន់ តំបន់ប៉ូល បន្ទាប់ពីការធ្វើចំណាកស្រុកទៅអេក្វាទ័រទេ។ ដោយប្រើរូបភាពពីតេឡេស្កុបអវកាស Hubble នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ្នកវិទ្យាសាស្ត្រ Berkeley បាននិយាយថា ការផ្លាស់ប្តូរទិសដៅមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល។
ព្យុះនេះមានទំហំធំជាងមហាសមុទ្រអាត្លង់ទិក នៅលើផែនដី ហើយត្រូវបានរកឃើញដំបូងដោយតេឡេស្កុបអវកាស Hubble នៅឆ្នាំ ២០១៨ ជាកន្លែងដែលវាបានកើតនៅអឌ្ឍគោលខាងជើងនៃ Neptune។ មួយឆ្នាំក្រោយមកការស្ទង់មតិ បានបង្ហាញពីព្យុះដដែលបានធ្វើចលនាឆ្ពោះទៅរកខ្សែអេក្វាទ័រ និងការធ្វើត្រាប់តាមកុំព្យួទ័រ បានលើកឡើងថា នៅពេលវាកាន់តែកៀកទៅនឹងតំបន់សម្លាប់អេក្វាទ័រវានឹងត្រូវបានបំផ្លាញ។
ទោះជាយ៉ាងណាក៏ដោយការសង្កេតចុងក្រោយបង្អស់ចាប់ ពីខែសីហាឆ្នាំ ២០២០ បានបង្ហាញថា វាផ្លាស់ប្តូរយ៉ាងច្បាស់ត្រឡប់ទៅភាគខាងជើងឆ្ពោះទៅ តំបន់ប៉ូលដែលជាបាតុភូតមួយដែលធ្វើឲ្យក្រុមតារាវិទូរំខាន។ អ្នកខ្លះព្យាករណ៍ថា វាអាចបណ្តាលមកពីការបំបែកចេញនៃព្យុះតូចមួយត្រូវបានប្រទះឃើញដោយ តេឡេស្កុបអវកាស Hubble ក្នុងរូបភាពពីខែសីហាដែលជួយឲ្យវាចៀសវាងការបែកបាក់ យ៉ាងពេញលេញ៕ ដោយ៖លី ភីលីព



