បរទេស៖ទីភា្នក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមទីភ្នាក់ងារតាមដានអាកាសចរណ៍អនឡាញ បានឲ្យដឹងថា យន្តហោះស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើការហោះហើរនៅលើដែនអាកាស កូរ៉េខាងត្បូង អស់រយៈពេលពីរថ្ងៃ។
ទីភ្នាក់ងារតាមដានអាកាសចរណ៍អនឡាញ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ឈ្មោះ No Callsign បាននិយាយអំពីរូបភាពធ្វើការហោះហើរជាក់ស្តែងរបស់យន្តហោះចារកម្ម EP-3E Aries II ដែលជាយន្តហោះសង្គ្រាមនិងស៊ើបការណ៍ សម្ងាត់មានម៉ាស៊ីន៤នោះ។
ទិន្នន័យបង្ហាញថា យន្តហោះនោះ បានធ្វើការហោះហើរនៅក្នុងថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរពីលើតំបន់ទីក្រុងសេអ៊ូល សមុទ្រខាងលិច ឬក៏សមុទ្រលឿង ស្ថិតនៅចន្លោះប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង ហើយនៅថ្ងៃព្រហស្បតិ៍ យន្តហោះបានហោះទៅជើងឆ្ពោះទៅព្រំដែនកូរ៉េខាងជើង៕ប្រែសម្រួល៖ប៉ាង កុង