ថ្ងៃទី៨ខែមករាកាលពីឆ្នាំ១៩៧៦ លោកជូអេនឡាយជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីឆ្នាំ ១៩៤៩បានស្លាប់ដោយសារ ជំងឺមហារីកនៅពេលដែលោកមានអាយុ៧៧ឆ្នាំ។
លោកជូអេនឡាយគឺជាមេដឹកនាំធំទីពីរបន្ទាប់ពី លោកម៉ៅសេទុងមេដឹកនាំបដិវត្តន៍ ដែលបានដឹងនាំរបបកុម្មុយនិស្តទៅឲ្យប្រទេសចិនមកទល់សព្វថ្ងៃ។ លើសពីសារៈសំខាន់ របស់គាត់ក្នុងនាមជាមេដឹកនាំនៃប្រទេសចិន កុម្មុយនិស្តលោកក៏បានដើរតួបានយ៉ាងល្អ ក្នុងការចរចាមួយជាមួយនឹងសហរដ្ឋអាមេរិកនា គ្រានោះដើម្បីនាំឱ្យមានទៅដល់ការទទួលស្គាល់ របស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៧៩។
លើសពីនោះលោកក៏បានបំពេញសកម្មភាព ដ៏សំខាន់ៗជាច្រើនទៀតដូចជាក្នុងកំឡុងទសវត្សឆ្នាំ១៩៥០គាត់បានតំណាងឱ្យប្រទេសចិនចូលរួម ក្នុងកិច្ចប្រជុំរវាងការទូតជាច្រើនរួមមានទាំងសន្និសីទទីក្រុងហ្ស៊ែណែវឆ្នាំ១៩៥៤និងសន្និសីទអាស៊ី – អាហ្រ្វិកឆ្នាំ១៩៥៥នៅទីក្រុងBandung ។ គាត់ក៏ជាកម្លាំងស្ថេរភាព នៅក្នុងប្រទេសចិនក្នុងកំឡុងឆ្នាំដ៏ច្របូកច្របល់នៃបដិវត្តន៍វប្បធម៌និងភាពតានតឹងផ្នែក នយោបាយផងដែរ៕
ប្រែសម្រួល:ស៊ុនលី