ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធី កម្ពុជា និងជាប្រធាន និងជាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធំៗ ផ្សេងទៀតដូចជា វីអាយភី ខេម ខូអបភើរេសិន NTL Technology & Ten Synergy Group ជាដើម នាពេលថ្មីៗនេះ ពោលនៅ ដើមឆ្នាំ២០២១ ត្រូវបានប្រកាស ជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា ។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា នាពេលបច្ចុប្បន្នេះ មានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ។ សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាសាធារណ នៅក្រោមអាណាព្យាបាល នៃក្រសួងពាណិជ្ជកម្ម ដែលធ្វើសកម្មភាព ដើម្បីជាផលប្រយោជន៍ ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួន ។ នៅតាមខេត្តក្រុង នីមួយៗ មានសភាពាណិជ្ជកម្មមួយ។ ប៉ុន្តែមណ្ឌល នៃសភាពាណិជ្ជកម្មមួយ អាចលាតសន្ធឹងទៅខេត្ត ក្រុងច្រើនបាន កាលណាស្ថានការណ៍ សេដ្ឋកិច្ច តំរូវអោយធ្វើដូច្នេះ៕





