ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ វាយប្រហារមកលើតំបន់ភាគនីរតី នៃប្រទេសប៉េរូ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ៥៣គីឡូម៉ែត្រស្ថិតនៅភាគនីរតីនៃក្រុង Changuillo ប្រទេសប៉េរូ នៅវេលា ម៉ោង២២និង២៧នាទី ម៉ោងសកលកាលពីថ្ងៃពុធ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ៤,៨គីឡូម៉ែត្រ ហើយត្រូវបាន គេវាយតម្លៃជាបឋមឃើញថា មានរង្វាស់១៤.៩៨១ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៧៥.៥៩៦៦ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងលិច ៕