ព្រឹត្តិការណ៍

ករណីស្លាប់ ដោយសារជំងឺ កូវីដ-១៩ ប្រចាំថ្ងៃនៅអាមេរិក មានជាង ៤០០០ករណី នៅដើមដំបូងនៃរដ្ឋបាលថ្មី លោក បៃដិន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចុះបញ្ជីខ្ពស់បំផុតនៃការស្លាប់ចំនួន ៤៣០០ នាក់ជារៀងរាល់ថ្ងៃនៅថ្ងៃពុធ នៅពេលរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ចូលកាន់តំណែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សរុបចំនួន ១៨៨,១៥៦ ករណីឆ្លងថ្មី និងការស្លាប់ចំនួន ៤៣៨៣ នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេស កាលពីថ្ងៃពុធនេះបើយោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាព ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍។

ទិន្នន័យរបស់ CDC បានបង្ហាញថា បច្ចុប្បន្ននេះជាមធ្យមប្រទេសមានករណីកើនចំនួន ១៩៤។០០០ នាក់ក្នុងមួយថ្ងៃ និងមានអ្នកស្លាប់ជាង ៣,០០០ នាក់។

មនុស្សជាង ១២២,០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគិតត្រឹមថ្ងៃពុធកន្លងទៅនេះ នេះបើយោងតាមគម្រោងតាមដានរបស់ CDC។

នៅពាសពេញប្រទេស ជំងឺកូវីដ-១៩ នៅតែបន្តប៉ះពាល់ដល់សហគមន៍ យោងតាមគំរោងតាមដានថា នៅរដ្ឋអារីហ្សូណា ជនជាតិដើមភាគតិច ទំនងជាបានចូលមន្ទីរពេទ្យជាមួយនឹងជំងឺកូវីដ-១៩ ច្រើនជាងអ្នកជិតខាងស្បែកសរបស់ពួកគេ៕ដោយ ឈូក បូរ៉ា

Most Popular

To Top