កោះកុងៈ បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ដែលវិនិយោគដោយក្រុមហ៊ុនចិន រួមជាមួយនឹងគម្រោងសាងសង់ ព្រលានយន្តហោះតម្លៃទុនសរុបរាប់ខ្ទង់ពាន់លានដុល្លារ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជំរុញ សាងសង់កំពង់ផែទេសចរណ៍ថ្មីមួយទៀត ស្ថិតនៅក្នុងក្រុងខេត្ត ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន តាមសមុទ្របង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍។

នៅក្នុងដំណើរចុះត្រួតពិនិត្យទីតាំង គម្រោងសាងសង់កំពង់ផែទេសចរណ៍ ក្រុងខេមរភូមិន្ទ ស្វែងយល់លម្អិតពីសក្តានុពល ពីសក្តានុពលក្នុងខេត្តកោះកុង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១កន្លងមក លោកអៀង វាងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបប្រាប់ថា គម្រោងនៃការសាងសង់កំពង់ផែទេសចរណ៍ថា គឺដើម្បីបង្កើនទេសចរណ៍ផង ផ្តល់ភាពងាយស្រួល ដល់ការដឹកជញ្ជូនឆ្លងកាត់ក្នុងតំបន់ និងទៅកាន់ក្រៅប្រទេសផង។
លោកបន្តថា ការចុះត្រួតពិនិត្យនេះ គឺស្ថិតក្នុងគោលបំណង ដើម្បីពិភាក្សាសិក្សាស្វែងយល់បន្ថែមឱ្យបានលម្អិត អំពីសក្តានុពល នៃទីតាំងសម្រាប់សាងសង់ កំពង់ផែទេសចរណ៍ផង និងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ” ។

តាមរយៈកំពង់ផែទេសចរណ៍មួយនេះ នឹងទាញយកផលប្រយោជន៍ និងពង្រីកសក្ដានុពលសម្រាប់ខេត្តកោះកុងបានយ៉ាងច្រើន ជាពិសេសនឹងក្លាយជាចលករ សម្រាប់ជម្រុញកំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទ របស់ខេត្តឱ្យកាន់តែមានភាពងាយស្រួលស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្រ របស់កម្ពុជា និងប្រទេសជិតខាងផងដែរ។

កោះកុង គឺជាខេត្តមួយ ក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន និងស្ថិតនៅប៉ែកនិរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើត ជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខេត្តកោះកុងមានក្រុងឈូងសមុទ្រ និងប្រទេសថៃ និងខាងជើងខេត្តកោះកុង មានក្រុងចំនួន១ និងស្រុកចំនួន៦ ឃុំចំនួន២៦ និងដែលបានបែងចែកជា ១១៩ភូមិ និងមានផ្ទៃដីសរុប និងមានផ្ទៃដីសរុប ១០ ០៤៥.៥៨ គីឡូ ជាមួយនឹងធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប ខេត្តកោះកុងមានឆ្នេរសមុទ្រ សរុបប្រវែង២១៥គីឡូម៉ែត្រ ស្មើនឹងជាង ៥០ភាគរយនៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល៕ ប្រភព៖ https://www.propertyarea.asia/
