ព្រឹត្តិការណ៍

បច្ចុប្បន្នភាព៖ ការដ្ឋាន​សំណង់​ចំនួន ៦២៤ បាន​ផ្អាក​សកម្មភាព ​សាងសង់នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុៈ វិបត្តិ​ជំងឺ​កូ​វីដ និង​បញ្ហា​ដទៃទៀត បានធ្វើ​ឲ្យ​ការដ្ឋាន​សំណង់​ទូទាំង​ ខេត្ត​ព្រះសីហនុ​ចំនួន ៦២៤ បាន​ផ្អាក​សកម្មភាព​សាងសង់ ដែល​ការដ្ឋាន​សំណង់​ទាំងនោះ​ មាន​វាសនា​មិន​ច្បាស់លាស់។

យោងតាម​របាយការណ៍ ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (ដន​សស) ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា យោងតាម​ការចុះ​តាមដាន​ការដ្ឋាន​សំណង់ ​របស់​ក្រុមមន្ត្រី​ជំនាញ​របស់​ដន​សស ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ក្រុមការងារ​ម​នី្ទ​រដន​សស និង​កា​រិ​យា​ល័ស​ដន​ស​ភ បាន​ចុះ​តាមដាន​សកម្មភាព​ការងារ​សាងសង់​បាន​រកឃើញថា ការដ្ឋាន​សំណង់​ចំនួន៤ការដ្ឋាន បាន​រុះ​រើរួច​ទុក​ដី​ទំនេរ។

ការដ្ឋាន​សំណង់​ចំនួន៦២៤ការដ្ឋាន គ្មាន​សកម្មភាព​សាងសង់។ ការដ្ឋាន​សំណង់​សរុប​ចំនួន៥២៧ការដ្ឋាន កំពុងមាន​សកម្មភាព​ សាងសង់របាយការណ៍​ដដែល ​បាន​បង្ហាញថា ជាមួយគ្នានេះ​ការដ្ឋាន​ សាងសង់​សរុប​ចំនួន១៥៣ការដ្ឋាន បាន​សង់​រួច និង​កំពុង​ប្រកប​អាជីវកម្ម។ ការដ្ឋាន​សំណង់១០៦ ការដ្ឋាន បាន​សង់​រួច ប៉ុន្តែ​គ្មាន​សកម្មភាព​ប្រកប​អាជីវកម្ម និង​ការដ្ឋាន​សំណង់​សរុប​ចំនួន១៦៦ ការដ្ឋាន​បាន​សង់​រួច មិនមាន​បញ្ជាក់​ពី​សកម្មភាព​អាជីវកម្ម។

របាយការណ៍​ដដែល ​បាន​ឲ្យ​ដឹង​ទៀតថា សំណង់​អគារខ្ពស់ៗ នៅ​ក្រុងព្រះសីហនុ​គិត​ចាប់ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០២១ ត្រឹម​ខែមករា សំណង់​អគារខ្ពស់ៗនៅ​ខេត្ត​ព្រះសីហនុ មាន​កម្ពស់​ពី៥ជាន់ ដល់៥៣ជាន់ ដែល​បានផ្តល់​លិខិតអនុញ្ញាត​សាងសង់ មាន​ចំនួន៥៧៨គម្រោង។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភា​រម្យ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សកម្មភាព​វិនិយោគ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ នៅពេល​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩បាន ពិសេស​វ៉ាក់សាំង​ត្រូវបាន​ចែកចាយ និង​ចាក់​ជូន​ប្រជាជន ដែល​អាច​អនុ​ញ្ញា​ត្ត​ឲ្យ​ពួកគេ​ធ្វើដំណើរ​បាន។

លោក​បន្តថា “ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ច្រើនណាស់ សម្រាប់​ការវិនិយោគ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា” ៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top