ព្រឹត្តិការណ៍

ID របស់កុមារ ៤នាក់អាយុចន្លោះពី៦-១២ឆ្នាំ នាសម័យការសម្លាប់រង្គាល រកឃើញពេលជីកនៅជំរុំមរណភាព Sobibor Nazi នៅប៉ូឡូញ

ប៉ូឡូញ៖ ជនជាតិជ្វីហ្វប្រហែល ២៥០,០០០ នាក់ត្រូវបានសម្លាប់នៅជំរុំមរណភាព Sobibor Naziដែលស្ថិតនៅក្នុងប្រទេសប៉ូឡូញ ហើយការជីករកឃើញកន្លែងនោះបង្ហាញថា យ៉ាងហោចណាស់មានកុមារ ៤នាក់ បានស្លាប់នៅទីនោះក្នុងអំឡុងពេល នៃការសម្លាប់រង្គាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទ្យាដែលធ្វើការ នៅជំរុំបិទទ្វារបានរកឃើញស្លាកសម្គាល់ ដែកចំនួន៤ជាកម្មសិទ្ធិរបស់កុមារមានអាយុពី៥ទៅ ១២ ឆ្នាំដោយមានការឆ្លាក់ឈ្មោះថ្ងៃខែឆ្នាំកំណើត និងស្រុកកំណើត។ ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនិយាយថា ស្លាកទាំងនោះហាក់ដូចជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមឯកជនពីសំណាក់ឪពុកម្តាយ ហើយមិនបានផ្តល់ឲ្យពួកគេ ដោយក្រុម Wehrmacht អាល្លឺម៉ង់ជាកងកម្លាំងប្រដាប់អាវុធ របស់ណាស៊ីអាល្លឺម៉ង់ដែលបានប្រតិបត្តិការជំរំនេះ។

ឈ្មោះកុមារទាំងនោះរួមមាន៖ កុមារLea Judith De La Penha កុមារ Deddie Zak កុមារ Annie Kapper និងកុមារ David Juda Van der Velde។ លោក Yoram Haimi មកពីអាជ្ញាធរបុរាណវត្ថុអ៊ីស្រាអែល ដែលកំពុងដឹកនាំជីករួមជាមួយ សហសេវិកប៉ូឡូញ និងហូឡង់និយាយថា ដូចដែលយើងដឹងស្លាកអត្តសញ្ញាណ មានឈ្មោះកុមារត្រូវបានគេរកឃើញតែនៅ Sobibor និងកន្លែងផ្សេងទៀត។

ជំរុំសម្លាប់រង្គាលត្រូវបានសាងសង់ នៅប្រទេសប៉ូឡូញ ប៉ុន្តែកាន់កាប់ដោយអាល្លឺម៉ង់នៅខែមីនា ឆ្នាំ ១៩៤២ វាបានបើកនៅខែឧសភា និងបន្តប្រតិបត្តិការរហូតដល់ខែតុលាឆ្នាំ ១៩៤៣ ។ ក្នុងអំឡុងពេលនោះជនជាតិជ្វីហ្វប្រហែល ២៥០,០០០ នាក់ភាគច្រើនមកពីប្រទេសប៉ូឡូញ និងផ្នែកខ្លះនៃសហភាពសូវៀតត្រូវបានគេធ្វើឃាត ៕

ដោយ៖ លី ភីលីព

Most Popular

To Top