ព្រឹត្តិការណ៍

យូអិនទាមទារឲ្យឥណ្ឌា ដោះលែងមហាសេដ្ឋីអង់គ្លេសមួយរូប ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង លក់ឧទ្ធម្ភាគចក្រ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិបានធ្វើការ ប្រកាសទាមទារឲ្យឥណ្ឌក្នុងការដោះលែង មហាសេដ្ឋីជនជាតិអង់ក្លេសម្នាក់ដែលកំពុងជាប់ឃុំខ្លួននឹងជាប់ទោស ២ឆ្នាំ ដោយសារការចោទប្រកាន់ទៅលើតួនាទីរបស់គាត់ នៅក្នុងកិច្ចព្រមព្រៀងលក់ឧទ្ធម្ភាគចក្រមួយ ដែលមានតម្លៃជាង ៥០០លានដុល្លារ។

លោក Christian Michel ក្នុងវ័យ៥៩ឆ្នាំ ត្រូវបានគេឃាត់ខ្លួននិងចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធទៅនឹងសកម្មពុករលួយជាមួយ នឹងមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា ដើម្បីអាចធានាឲ្យបាននូវកិច្ចព្រមព្រៀងទិញយក ឧទ្ធម្ភាគចក្រជាមួយនឹងក្រុមហ៊ុន AugustaWestland ដែលគ្រានោះគាត់មានតួនាទី ជាប្រឹក្សាដោះដូរកិច្ចព្រមព្រៀង។

គាត់ត្រូវបានចាប់ខ្លួន ហើយឃុំខ្លួននៅក្នុងគុកនៃទីក្រុងដេលី ដែលជាទីកន្លែងដាក់ឃុំខ្លួនភាគច្រើន ក្រុមអ្នកទោសសម្លាប់មនុស្សអ្នករំលោភមនុស្ស ក្រុមភេវរកម្មជាដើមហើយគាត់ បន្តស្ថិតនៅក្នុងឃុំតាំងតែពីខែធ្នូឆ្នាំ២០១៨ ជាពេលដែលឥណ្ឌាបានសុំធ្វើបត្យាប័ណ បុរសរូបនេះពីសហភាពអារ៉ាប់រួម ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top