ព្រឹត្តិការណ៍

ទិញ​ដី​ជុំវិញ​ក្រុង​ចម្ងា​យ ៣០គីឡូម៉ែត្រ នៅតែមាន​ឱកាស​ចំណេញ​ខ្ពស់ ​នាពេល​អនាគត

ភ្នំពេញៈ ការវិនិយោគ​ដីធ្លី ដែលមានឱ​កាស​ចំណេញ​ខ្ពស់ និង​មិន​ពិបាកធ្វើ​ដំណើរ​ទៅ​មើល គួរ​វិនិយោគ​ដី​នៅ​ជាយក្រុង ដែលមាន​ចម្ងាយ​ចន្លោះ​ពី៣០ ទៅ៤០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

ហេតុផលសំខាន់ៗ ដែល​អ្នកជំនាញ​លើក​យកមក​បង្ហាញ ពី​មូលហេតុ​គួរ​វិនិយោគ​ដី​នៅ​ជាយក្រុង​មានដូចជា៖

ជា​តំបន់​ងាយ​ទទួលបាន​គំរោង​អភិវឌ្ឍន៍

តាម​ធម្មតា​ទីក្រុង​តែងតែ​រីក​ជាប្រចាំ ដោយសារ​កំនើន​ប្រជាពលរដ្ឋ កំនើន​នគរូបនីយកម្ម កំណើន​យានយន្ត កំនើន​នៃ​ការវិនិយោគ និង​ងាយ​ទទួលបាន​ផល ឬ​ឥ​ទ្ឋិ​ពល​នៃ​ការរីកចម្រើន​ទីក្រុង​ភ្នំពេញ។

សម្រាប់​ប្រទេស​យើង រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន និង​កំពុងមាន​ផែនការ​ពង្រីក​ទីក្រុង​តទៅទៀត និង​នាំយក​ក្រសួង​មន្ទីរ ឬ​ស្ថាប័ន​មួយចំនួន ​ទៅកាន់​តំបន់​ជាយក្រុង ដោយសារ​ជា​តំបន់​មាន​ដី​ទំនេរ​ច្រើន ងាយ​រៀប​ចំហ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ចំណត​យានយន្ត ខណៈ​ស្ទើរ​គ្រប់​ក្រសួង​មន្ទីរ មានការ​ស្ទះចរាចរណ៍ ដោយសារ​កំនើន​យានយន្ត​របស់​មន្ត្រី​នានា។

ងាយ​ទទួលបាន​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​លឿន

តាម​ធម្មតា ផែនការ​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល តែងតែ​គិតគូរ​នៅក្នុង​ទីក្រុង តំបន់​ក្បែរ​ទីក្រុង​ជាមុន ដោយសារ​វា​ស្ថិតនៅ​នឹង​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល ពិសេស​ការពង្រីក​ទីក្រុង កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជា​រឿង​ចាំបាច់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផង លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ផង និង​ជំរុញ​កំនើនសេដ្ឋកិច្ច​ផងដែរ។

ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម គឺ​ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ច និង​កំនើន​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​រត់​ចូល​ទីក្រុង ជាជាង​ចេញពី​ទីក្រុង​ទៅ​រស់​នៅតាម​បណ្តា​ខេត្ត ឬ​ទីជនបទ។

គោលនយោបាយ​រដ្ឋាភិបាល

រដ្ឋាភិបាល​ប្រទេស​ណាមួយ​ក៏ដោយ តែងតែ​ដក​រោងចក្រ សហគ្រាស​ចេញពី​ទីក្រុង​ទៅ​នៅ​តំបន់​ជាយក្រុង ជាក់ស្តែង​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ជម្រុញ​ និង​ដាក់ចេញ​នូវ​ផែនការ​ជាក់លាក់ ដើម្បី​ឲ្យ​រោងចក្រ សហគ្រាស​ចេញពី​ទីក្រុង ទៅកាន់​តំបន់​ជនបទ​ឬ ជាយក្រុង ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការធ្វើ​ចំណាកស្រុក​ច្រើនពេក គឺ​ឲ្យ​ប្រជាជន​រស់នៅ​មូលដ្ឋា​ន​របស់ខ្លួន ហើយ​អាច​រកចំណូលបាន តាមរយៈ​ផែនការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ របស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​កម្ពុជា​ក៏បាន និង​កំពុង​ដាក់ចេញ​ផែនការអភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម​នៅតាម​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗ របស់​ប្រទេស​បន្ថែមទៀត ដើម្បី​ជម្រុញ​ល្បឿន​នៃ​ការ​អភិ​វ​ឌ្ឈ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top