ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បានត្រៀមប្រមូលផ្តុំគ្នា ជិះកង់ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរ ព្រឹត្តិការណ៍ នៃក្តីស្រលាញ់ ដែលត្រូវរៀបចំឡើង នៅខេត្តព្រះសីហនុ ដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ចុងសប្តាហ៍នេះ នឹងមានសមាជិក ក្រុមកង់មនុស្សធម៌ របស់លោក ជាច្រើននាក់ចូលរួមផងដែរ៕


