ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា អំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូកដឹកទេសចរណ៍ ក្នុងសមាគមន៍ នឹងអនុវត្តន៍វិធាន ការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត ពិសេសការណែនាំផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនិងអ្នកទេសចរណ៍ ដែលធ្វើដំណើរផ្លូវសមុទ្រតាមទូក អូរបរ័ ។
បើតាមលោកឧកញ៉ាបញ្ជាក់ថា វិធានការរួមមាន ការបំពាក់អាវពោងសុវត្ថិភាព, ការកត់ត្រាឈ្មោះអ្នកដំណើរ,រួមទាំងវិធានការ បង្ការជំងឺកូវីដ១៩ផងដែរ៕




