ភ្នំពេញៈ ក្រុមហ៊ុន PESTECH បង្ហាញថា ចំណូលសរុបបីខែ នៃការិយបរិច្ឆេទហិរញ្ញវត្ថុចុងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០របស់ខ្លួន ត្រូវបានកត់ត្រាត្រឹម ៣៥,៩២៤លានរៀល (ប្រមាណ៨.៩លានដុល្លារ) ថយចុះចំនួន ៨,២២៩លានរៀល ឬ១៨.៦% ដោយប្រៀបធៀបទៅនឹង ៤៤,១៥៣លានរៀល ក្នុងត្រីមាសមុន។ នេះបើយោងតាម របាយការណ៍ហិរញ្ញវត្ថុ ដែលក្រុមហ៊ុន បានដាក់ជូនផ្សារមូលបត្រកម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ។
សម្រាប់រយៈពេលហិរញ្ញវត្ថុ ៦ខែ ដែលកំពុងត្រូវបានពិនិត្យឡើងវិញ ប្រាក់ចំណូលដែលបានកត់ត្រា មានចំនួន ១១០,១៥៨លានរៀល កើនឡើង ២៣,៧៨២លានរៀល ឬ ២៧.៥% បើប្រៀបធៀបទៅនឹង ៨៦,៣៧៦លានរៀល ក្នុងរយៈពេលមួយឆ្នាំមុន។
ចលនានៃប្រាក់ចំណូលសម្រាប់ត្រីមាស និងរយៈពេលនេះភាគច្រើន បានមកពីដំណាក់កាលនៃការអនុវត្តកិច្ចសន្យាដែលមានស្រាប់។
ទោះបីជាមានប្រាក់ចំណូលខ្ពស់ សម្រាប់រយៈពេល ៦ខែ នៃការត្រួតពិនិត្យក៏ដោយ ការខាតបង់មុនពន្ធនៅក្នុងត្រីមាសបច្ចុប្បន្ន កំពុងត្រូវបានពិនិត្យឡើងវិញ មានចំនួន ១,៦៥៧លានរៀល បើប្រៀបធៀបទៅនឹងប្រាក់ចំណេញ មុនពន្ធចំនួន ៣១,១៤៣លានរៀលនៅក្នុងត្រីមាសមុន ថយចុះ ៣២,៨០០លានរៀល ឬ ១០៥% ។ នេះគឺដោយសារតែ តម្រូវការហិរញ្ញប្បទានរបស់គម្រោងផ្ទេរ-សាងសង់។
លោក Lim Pay Chuan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PESTECH (PLC) បានថ្លែងថា ក្នុងអំឡុងត្រីមាស ក្រោមការត្រួតពិនិត្យឡើងវិញ ចាប់ពី ខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២០ PCL នៅតែបន្តដំណើរការក្រោមឥទ្ធិពល ផលប៉ះពាល់នៃជំងឺរាតត្បាតសកល ដែលជះឥទ្ធិពលទូទៅ ដល់ការធ្វើដំណើជាអន្តរជាតិ និងសកម្មភាពដឹកជញ្ជូន។
លោកបានថ្លែងថា “ការអនុវត្តការងាររបស់យើង នៅតែទទួលរងនូវការប៉ះពាល់ខ្លះៗ នៅពេលណា ដែលមានតម្រូវការផ្នែកបច្ចេកទេស ពីក្រុមជំនាញអ្នកផ្គត់ផ្គង់ឧបករណ៏ធំៗអន្តរជាតិ” ។
លោកបានថ្លែងទៀតថា PCL បានបន្តរុករកឱកាស នៅក្នុងផ្នែកថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ឥណ្ឌូចិន ដូចដែលយើង បានធ្វើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំដំបូងរបស់យើង សង់ឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង។
លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនកំពុងបន្តសកម្មភាពយ៉ាងសកម្ម នូវទស្សនវិស័យ សម្រាប់គម្រោងបន្ទះថាមពល លើដំបូលខ្នាតឧស្សាហកម្ម ក្នុងគោលបំណងជួយដល់អ្នកប្រើប្រាស់ថាមពលធំៗ ក្នុងការធ្វើពិពិធកម្មប្រភពអគ្គិសនី ដោយរាប់បញ្ចូល ទាំងជម្រើសមពលបៃតង៕ ប្រភព៖ https://www.propertyarea.asia/