ព្រឹត្តិការណ៍

ធ្លាក់ឧទ្ធម្ភាគចក្រ នៅប៉ូឡូញ ស្លាប់តិចបំផុត ២នាក់

វ៉រស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ពលរដ្ឋ២នាក់បានស្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានករណី ធ្លាក់ឧទ្ធម្ភាគច្រកឯកជនចំនួន០១គ្រឿង នៅជិតតំបន់ភាគខាងត្បូង Pszczyna ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអង្គារនេះ ។

សាកសពមនុស្ស០២នាក់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណ ដែលមានអាយុ៨០ឆ្នាំ ជាអ្នកជំនួញ ឈ្មោះ និងពីឡុតរបស់គាត់ Karol Kania ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក Kania បានត្រឡប់មកផ្ទះ ក្នុងអំឡុងពេលយប់ ពីបឹង Masuria នៅគ្រាដែលយន្តហោះបានធ្លាក់ គឺប្រភេទ Bell 429 ដែលបានឆាបឆេះដោយសារអ័ព្ទ និងបុកចូលតំបន់ព្រៃឈើ ។ មូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនៅមិនទាន់ដឹងច្បាស់លាស់ នៅឡើយទេ ។

ក្រុមវេជ្ជបណ្ឌិតបានលើកឡើងថា អ្នកដំណើរ២នាក់ ផ្សេងទៀត ដែលមានវ័យ៥៤នាក់ ជាបុរស និងស្ត្រីម្នាក់អាយុ៤៧ឆ្នាំ បានធ្វើដំណើរដោយអង្គុយ នៅផ្នែកខាងក្រោយនៃឧទ្ធម្ភាគចក្រ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ ដែលមានអាការៈបាក់ឆ្អឹង ។ អាយុជីវិតរបស់ពួកគេមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top