យុវតីម្នាក់មានឈ្មោះ Kyal Sin អាយុ ១៩ឆ្នាំបានស្លាប់ក្នុងបាតុកម្មប្រឆាំងនឹងរបបយោធាកាលពីថ្ងៃពុធកន្លងទៅ។ ប្រជាជនមីយ៉ាន់ម៉ា បានផ្តល់ងារឲ្យនាងថា “វីរនារី” ។
មានសម្រស់ស្រស់ស្អាតមិនចាញ់តារា យុវតី Kyal Sin បានចួលរួមក្នុងបាតុកម្មជាមួយនឹងបាតុករជាច្រើននាក់ផ្សេងទៀ់តនៅទីក្រុង Mandalay ។ នាងបានពាក់អាវ ដែលមានសំណេរថា “គ្រប់យ៉ាងនឹងត្រលប់ទៅរកភាពល្អប្រសើរវិញ” នៅលើខ្លួន នៅពេលចូលរួមព្រឹត្តិការណ៍ កាលពីថ្ងៃពុធ ដែលបណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិត ។ យុវតីរូបនេះ ត្រូវបានកងកម្លាំងប៉ូលិស បាញ់ចំក្បាលស្លាប់យ៉ាងរន្ធត់ ។
បើតាមការឲ្យដឹងពីមិត្តរបស់នាងដែលបានចូលរួមក្នុងបាតុកម្មនេះដែរ ឲ្យដឹងថា Kyal Sin ជានារីដែលស្រលាញ់ក្រុមគ្រួសាររបស់នាងខ្លាំងណាស់ ចំណែកគ្រួសារ របស់នាងក៏ស្រលាញ់នាងខ្លាំងដែរ ។ ឪពុករបស់យុវតីរូបនេះខូចចិត្តជាខ្លាំង ត្បិតអីបានបាត់បង់កូនស្រី ដែលលោកមិនទាន់ បានត្រៀមចិត្តទទួលយកបាន។
យុវតី Kyal Sin ជាមនុស្សម្នាក់ ក្នុងចំណោម ៣៨នាក់ផ្សេងទៀត ដែលត្រួវបានសម្លាប់ ក្នុងបាតុកម្ម កាលពីថ្ងៃពុធ ។ មកទល់ពេលនេះរបបយោធា នៅតែបន្តបង្ក្រាបក្រុមបាតុករ មិនសំចៃដៃ ខណៈចំនួនអ្នកស្លាប់ កើនឡើងដល់៥៤នាក់ ៕ sabay