ភ្នំពេញ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលបានឧបត្ថម្ភថវិកា ចំនួនមួយមុឺនដុល្លារអាមេរិក សម្រាប់ចំណាយលើការ រៀបចំរនាំងដែក ជារបាំងការពារនៅរង្វង់មូល សួនច្បារវាលរេញ ទីកន្លែងសាធារណៈ សម្រាប់ពលរដ្ឋមកលេងកំសាន្ត ឬហាត់ប្រាណ។
លោកអភិបាលស្រុកមានប្រសាសន៍ថា រនាំងដែកនេះ ជារបាំងដ៍សំខាន់ សម្រាប់ការពារពលរដ្ឋ ពិសេសក្មេងៗ មិនឲ្យមានគ្រោះថ្នាក់ ដោយសាររង្វង់មូលសួនច្បារ និងទីកន្លែងហាត់ប្រាណនេះ ស្ថិតនៅជាប់នឹងផ្លូវជាតិ ៕




