បរទេស៖ យោងតាមគេហទំព័រប្រវត្តិសាស្ត្រវីគីប៉េឌៀ និងឯកសារផ្សេងៗបានចុះផ្សាយថា នៅក្នុងឆ្នាំ១៩១១ ប្រទេសចំនួន ៤ដែលបានប្រារព្វធ្វើទិវា សិទ្ធិនារីអន្តរជាតិជាលើកដំបូង នៅក្នុងថ្ងៃទី១៩ ខែមីនា ក្នុងនោះរួមមាន ប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស ។
ចន្លោះឆ្នាំ១៩១៣ និងឆ្នាំ១៩១៤ ក្រុមស្ត្រីនៅក្នុងប្រទេសរុស្ស៊ី បានជ្រើសរើសយកថ្ងៃទី២៣ ខែកុម្ភៈ ជាថ្ងៃសម្រាប់ប្រារព្វទិវាសិទ្ធិនារីរបស់ពួកគេជាលើកដំបូង ។ ចុងក្រោយ ត្រូវបានសម្រេចថា ប្រារព្វនៅថ្ងៃទី០៨ ខែមីនាវិញ ដែលពិភពលោកអាចទទួលយកថ្ងៃនេះ ដើម្បីប្រារព្វពិធីជាអន្តរជាតិ ឬហៅថា(IWD) ។
សិទ្ធិនារីអន្តរជាតិ ត្រូវបានគេប្រារព្វធ្វើឡើងនៅថ្ងៃទី៨ ខែមីន នៅទូទាំងពិភពលោក ។ ក្នុងគោលបំណងដើម្បីបង្ហាញ អំពីចលនាសម្រាប់សិទ្ធិស្ត្រី ។
បន្ទាប់ពីគណបក្សសង្គមនិយម របស់អាមេរិកបានរៀបចំទិវា នារីនៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ១៩០៩ ប្រតិភូអាល្លឺម៉ង់ ឈ្មោះ Clara Zetkin, Käte Duncker, Paula Thiede និងអ្នកផ្សេងទៀតបានស្នើនៅ ឯសន្និសីទនារីអន្តរជាតិសង្គមនិយមអន្តរជាតិ ឆ្នាំ១៩១០ ថា“ ទិវានារីពិសេស” ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
បន្ទាប់ពីស្ត្រីទទួលបានសិទ្ធិកាន់កាប់ទឹកដីសូវៀតនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩១៧ នៅថ្ងៃទី ៨ ខែមីនា បានក្លាយជាថ្ងៃឈប់សម្រាកជាតិនៅទីនោះ។ ថ្ងៃនោះត្រូវបានគេប្រារព្ធធ្វើឡើង ភាគច្រើនដោយចលនាសង្គមនិយម និងប្រទេសកុម្មុយនិស្តរហូតដល់កម្មវិធីនេះ ត្រូវបានអនុម័តដោយចលនាស្ត្រីនៅឆ្នាំ១៩៦៧ ។ អង្គការសហប្រជាជាតិ បានចាប់ផ្តើមប្រារព្ធទិវានេះ នៅឆ្នាំ១៩៧៧ ។
សម្រាប់ទិវានារីអន្តរជាតិសព្វថ្ងៃនេះ គឺរាប់ចាប់ពីថ្ងៃឈប់សម្រាកបុណ្យជាតិ នៅតាមប្រទេសមួយចំនួននៅមិនទាន់ អើពើនឹងទិវានេះនៅឡើយដែរ ហើយនៅកន្លែងខ្លះគេចាត់ទុកថា វាជាថ្ងៃងើបឡើងប្រឆំាង ។ នៅក្នុងប្រទេសផ្សេងទៀត វាគឺជាថ្ងៃដែលអបអរសាទរភាពជាស្ត្រី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា