ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកា ១ ០០០ $ (មួយពាន់ដុល្លា) ជូនកម្មករប្រមូលសំរាមមួយរូប ដែលរងគ្រោះដាច់ដៃម្ខាង ពេលបំពេញការងារប្រមូលសំរាម កាលពីថ្ងៃ២២មីនា២០២១ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា ក្រោយទទួលដំណឹងនេះ មានសប្បុរសជនមួយចំនួន បានឧបត្ថម្ភថវិកាតិចឬច្រើន ដោយការអាណិតអាសូរជួយដល់ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងនោះខាងក្រុមហ៊ុនប្រមូលសំរាម តំណាងឲ្យជនរងគ្រោះ បានថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រ និងបងប្អូនសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកា តាមមន្ត្រី ឬតាមរយៈក្រុមហ៊ុនជាបន្តបន្ទាប់៕