ព្រឹត្តិការណ៍

ការសិក្សា៖ ព្រឹត្តិការណ៍ អុកស៊ីតកម្ម ដ៏អស្ចារ្យនៅលើផែនដី មើលឃើញពី ការកើនឡើង កម្រិតអុកស៊ីសែន និងជីវិតកើតឡើង១០០ លានឆ្នាំ

អង់គ្លេស៖អ្នកស្រាវជ្រាវ បានអះអាងថា ព្រឹត្តិការណ៍ អុកស៊ីតកម្មដ៏អស្ចារ្យដែល បានមើលឃើញការកើនឡើងកម្រិត អុកស៊ីសែន និងជីវិតរស់រវើក ជាមួយការរីកចម្រើនខ្លាំង នៅលើផែនដីបានកើតឡើង១០០ លានឆ្នាំតិចជាងការគិតពីមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញនៃសាកលវិទ្យាល័យ Leeds បានវិភាគថ្មពីអាហ្រ្វិកខាងត្បូង ដែលត្រូវបានគេដាក់ក្នុងមហាសមុទ្រនៅពេលព្រឹត្តិការណ៍ អុកស៊ីតកម្មដ៏អស្ចារ្យ ជាង២០០០ លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះបានផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃបរិស្ថាន និងទម្លាប់ រស់នៅរបស់ផែនដី នេះជាលើកទី១ហើយអុកស៊ីសែនមានវត្តមានយ៉ាងខ្លាំង នៅក្នុងបរិយាកាសនៃភពផែនដី។

ព្រឹត្តិការណ៍អុកស៊ីតកម្មដ៏អស្ចារ្យគឺជារយៈពេល ដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តផែនដី ហើយក្រុមអន្តរជាតិ បានអះអាងថា រយៈពេលនេះបានចាប់ផ្តើម កាលពី ២,៣ ពាន់លានឆ្នាំមុនច្រើនជាង ២,៤ ពាន់លាននាក់។ អ្នកស្រាវជ្រាវការសិក្សា ក៏បាននិយាយថា វាគួរតែត្រូវបានគេហៅថា វគ្គអុកស៊ីតកម្មដ៏អស្ចារ្យ ព្រោះវាបានបង្កើតឡើងរយៈពេល ១,៥ ពាន់លានឆ្នាំនៃអាកាសធាតុ និងស្ថេរភាពបរិស្ថានធ្វើឲ្យមានទម្រង់ជីវិត និងជាលទ្ធផលនៃរយៈពេល យូរនៃព្រិលលើផែនដី។

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Leeds បានធ្វើការជាមួយសហសេវិកមកពីសាកលវិទ្យាល័យ California-Riverside សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Southern Denmark និងសាកលវិទ្យាល័យ St Andrews ដើម្បីស្វែងយល់កាន់តែច្បាស់អំពីរយៈពេលដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រផែនដី។ ពួកគេនិយាយថា ភាពខុសគ្នា ១០០ ឆ្នាំនេះក៏ជួយពន្យល់ពីព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរបំផុតមួយចំនួនបានជះឥទ្ធិពលដល់ផែនដី៕

Most Popular

To Top