អេហ្ស៊ីប៖ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមបានស្តីបន្ទោសវិបត្តិនាវា Suez និងគ្រោះមហន្តរាយ២ ផ្សេងទៀតនៅក្នុងប្រទេសអេហ្ស៊ីបកាលពីសប្តាហ៍មុនសម្រាប់ ផែនការដើម្បីផ្លាស់ប្តូរព្រះបរមសារីរិកធាតុទាំង ២២អង្គ រួមមានស្តេច Ramesses II និងម្ចាស់ក្សត្រី Ahmose-Nefertari នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមមន្រ្តីគ្រោងនឹងដឹកជញ្ជូនម៉ាំមីពីសារមន្ទីរអេហ្ស៊ីបនៅទីលាន Tahrir ទៅសារមន្ទីរជាតិនៃអេហ្ស៊ីបអរិយធម៌នៅ Fustat នៅថ្ងៃទី ៣ ខែមេសាដែលនឹងរួមបញ្ចូលនូវអដ្ឋិធាតុរបស់ស្តេច Ramses II និងម្ចាស់ក្សត្រី Ahmose-Nefertari ។ ព័ត៌មាននៃការដង្ហែក្បួននេះត្រូវបានអមដោយគ្រោះ មហន្តរាយជាច្រើនរួមមាននាវាធុនយក្ស មួយគ្រឿងបើកបរមកបិទព្រែកជីក Suez គ្រោះថ្នាក់រថភ្លើងដ៏ធ្ងន់ធ្ងរ និងអគ្គិភ័យនៅទូទាំងប្រទេស។

អ្នកប្រើប្រាស់បណ្តាញ សង្គមបានស្តីបន្ទោសព្រឹត្តិការណ៍បែបនេះ នៅលើបណ្តាសារបស់ស្តេចផារ៉ោនដែលនិយាយថា សេចក្តីស្លាប់នឹងកើតមានភ្លាមៗសម្រាប់អ្នករំខានដល់សន្តិភាពរបស់ស្តេច។ អ្នកបុរាណវិទ្យាកំពុងតែស្តីបន្ទោសចំពោះការអះអាងដោយបញ្ជាក់ថា គ្មានផ្នូរបុរាណណាមួយត្រូវបានបំផ្លាញក្នុងកំឡុងពេលជីកហើយ ការកើតឡើងនៃគ្រោះថ្នាក់ទាំងនេះគ្រាន់តែជាវាសនាប៉ុណ្ណោះ។
ប្រទេសអេហ្ស៊ីបបានរងគ្រោះមហន្តរាយជាច្រើនដោយបានយាយីប្រទេសនេះក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។ រឿងព្រេងបុរាណបានបង្ហាញថា អ្នកណាដែលរំខានដល់ម៉ាំមីរបស់ អេហ្ស៊ីបបុរាណនឹងត្រូវញាំញីជាមួយនឹងបណ្តា សាដោយដាក់នៅលើសាកសពដោយ បូជាចារ្យទេវកថាក្នុងអំឡុងពេលបញ្ចុះ។

ក្រៅពីនាវានៅលើព្រែកជីក Suez ប្រទេសនេះមានគ្រោះថ្នាក់រថភ្លើងរថភ្លើងធ្វើឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់នៅ Sohag អគារ១០ជាន់បានដួលរលំនៅស្ពាន Suez និងសសរបេតុងដ៏ធំមួយបានដួលរលំពេលកំពុងសាងសង់ស្ពាននៅ Mariotia៕
ដោយ៖លី ភីលីព
