ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅពេលថ្មីៗនេះ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំង ប្រជាការពារសង្កាត់លេខ៣ ចំនួន ១៦២នាក់ ដែលកំពុងជួបប្រទះ ការខ្វះខាតជីវភាព នាពេលដែលជំងឺកូវីដ-១៩ កំពុងរាត្បាតនា ពេលបច្ចុប្បន្ននេះ ព្រមទាំងឧបត្ថម កុំព្យូទ័រ និង ម៉ាស៊ីនព្រីន ដល់សាលាសង្កាត់លេខ៣ ផងដែរ ។

អំណោយទាំងអស់នោះ រួមមាន៖ ១/អង្ករ ចំនួន ៣២៤០គីឡូក្រាម, ២/ទឹកសុទ្ធ ១៦២កេស, ៣/មី ១៦២ កេស, ៤/ទឹកត្រី ១៨កេស = ៣២៤ដប, ៥/ទឹកស៊ីអ៉ីវ ១០៨ យូ = ៦៤៨ដប, ៦/ប្រេងឆា ១៦២ដប, ៧/ត្រីខកំប៉ុង ១០ កេសធំ, ៨/កុំព្យូទរ័ ២ គ្រឿង និង៩/printer ១គ្រឿង ។
ក្រោយទទួលបានការឧបត្ថម្ភ ពីសំណាក់លោកឧកញ៉ា ទៀ វិចិត្រ ហើយនោះ លោក កាន់ ឡឹង ក្នុងនាមចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងជំនួសមុខ អោយប្រជាការពារសង្កាត់ទាំង ១៦២រូប បានសម្តែងការអរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារ របស់លោកឧកញ៉ាផងដែរ៕






