ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងជាង ១២រសៀល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រ ពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន ឲ្យទាន់ពេលវេលាន មកកំពង់ផែរខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា ស្រ្តីដែលឈឺពោះ សម្រាលកូននោះមាន ឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ មានប្តីឈ្មោះ ប៉ែន ទិតសបុណ អាយុ៣០ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូន តាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្ត របស់ក្រុមការងារ GTVC ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕