ព្រឹត្តិការណ៍

កំណត់ហេតុ ផ្ទៃក្នុង Facebook ផ្ញើទៅអ្នកកាសែត ដោយចៃដន្យបង្ហាញ ពីវេទិកា បន្ទាប់ពីមាន ការរំលោភបំពាន លើទិន្នន័យ ពីអ្នកប្រើប្រាស់ ៥៣៣លាននាក់ លេចធ្លាយ

អាមេរិក៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស សហរដ្ឋាអាមេរិក Facebook ត្រូវបានគេរំពឹងថា នឹងមានឧប្បត្តិហេតុការ បញ្ចេញឯកសារដូចជា ការរំលោភសន្តិសុខមួយ ដែលបានឃើញទិន្នន័យ ពីអ្នកប្រើប្រមាណ ចំនួន៥៣៣លាននាក់ ត្រូវបានលាតត្រដាង ពីកំណត់ហេតុផ្ទៃក្នុង លេចធ្លាយមួយបានបង្ហាញ នេះបើយោងតាមការចេញផ្សាយ គេហទំព័រឌៀលីម៉ែល។

អ៊ីម៉ែលនេះត្រូវបានបម្រុងទុក សម្រាប់បុគ្គលិកការិយាល័យ ទទួលជំនួយផ្ទាល់របស់ Facebook នៅអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក ប៉ុន្តែត្រូវបានបញ្ជូន ទៅអ្នកកាសែត ដោយចៃដន្យ គឺកាសែត Belgian publication Data News នៅថ្ងៃទី ៨ ខែមេសា។

ជាជាងផ្តោតតែលើបញ្ហាសន្តិសុខ ដែលក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គម គ្រោងនឹងបង្វែរការលេចធ្លាយ នាពេលអនាគត ជាវិស័យមួយឲ្យក្លាយជា បញ្ហាធម្មតា។ ការលេចធ្លាយដែលពាក់ព័ន្ធ នឹងទិន្នន័យអ្នកប្រើមកពី ១០៦ ប្រទេសបានកើតឡើង កាលពីឆ្នាំ ២០១៩ ប៉ុន្តែការរម្លឹកព័ត៌មានផ្ទាល់ខ្លួន ត្រូវបានផ្សព្វផ្សាយ ដោយសេរីនៅឆ្នាំនេះ។

ទោះយ៉ាងណាមុនពេល ត្រូវបានបង្ហោះនៅលើវេទិកា របស់ក្រុម Hacker មូលដ្ឋានទិន្នន័យ ត្រូវបានលក់បន្ត ដោយឯកជនតាមអ៊ីនធើណេតផ្សេងៗ ដែលទំនងជាទាញយក ផលប្រយោជន៍ពីព័ត៌មាននេះ។
ក្នុងចំណោមអ្នកប្រើប្រាស់ ទិន្នន័យរបស់ខ្លួន ត្រូវបានបែកធ្លាយជាសាធារណៈ រួមមាននាយកប្រតិបត្តិ ក្រុមហ៊ុន Facebook លោក Mark Zuckerberg និងសហស្ថាបនិក Chris Chris Hughes និង Dustin Moskovitz ៕ ដោយ៖លី ភីលីព

Most Popular

To Top